Sir Alex Ferguson អះអាងថា Tottenham គ្មានថ្ងៃឈ្នះ Premier League នោះទេ

Ange Postecoglou ទទួលបានការសរសើរជាច្រើនចំពោះការងារដែលគាត់បានធ្វើចាប់តាំងពីត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ Tottenham។ក្រុម Tottenham ដែល​បាន​ឈរ​លើ​កំពូល​តារាង​កាល​ពី​ខែ​តុលា បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ ហើយ​លោក Ferguson មាន​អារម្មណ៍​ថា​ពួកគេ​នឹង​មិន​ឈ្នះ​ពាន​នេះ​ទេ។

លើកចុងក្រោយដែល Tottenham ឈ្នះពានលីគគឺនៅក្នុងយុទ្ធនាការឆ្នាំ 1960-61 នៅពេលដែលលោក Bill Nicholson កាន់តំណែង។

លោក Ferguson បានឈ្នះពានរង្វាន់លីគដ៏អស្ចារ្យចំនួន 13 ដងក្នុងនាមជាអ្នកចាត់ការទូទៅរបស់ United មុនពេលចូលនិវត្តន៍ក្នុងឆ្នាំ 2013។

នៅពេលសួរនៅលេី Sky Sports Racing ថាតើ Tottenham នឹងឈ្នះ Premier League ដែរឬទេ Ferguson បានឆ្លើយតបដោយនិយាយថា៖

“ទេ មិនឈ្នះទៀតទេ។ 1961 គឺជាលើកចុងក្រោយដែលពួកគេបានឈ្នះវា។ នោះជាពេលវេលាដ៏យូរ។ សព្វថ្ងៃនេះ Liverpool និង Man City មានឥទ្ធិពលខ្លាំងនៅក្នុង Premier League”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT