“កាន់តែស្មុគស្មាញ… នឹងទាស់ទែងគ្នាគួរតែកាតខៀវ ឬកាតលឿង” – Jurgen Klopp មិនពេញចិត្តឲ្យមានកាតខៀវ

អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានបង្ហាញពីគំនិតនៃកាតពណ៌ខៀវថ្មីនៅក្នុងកីឡាបាល់ទាត់ ហើយបានអះអាងថា អ្នកបង្កើតច្បាប់ IFAB មិនដែលបង្កើតគំនិតល្អណាមួយឡើយ។Klopp បានចូលរួមជាមួយអ្នកគាំទ្រ និងអ្នកវិភាគក្នុងការប្រតិកម្មប្រឆាំងនឹងកាតពណ៌ខៀវ និងគំនិតដកចេញពីទីលានរយៈពេល 10 នាទីដែលដាក់ចេញដោយក្រុមប្រឹក្សាសមាគមបាល់ទាត់អន្តរជាតិក្នុងសប្តាហ៍នេះ។

ការសាកល្បងជាផ្លូវការមួយត្រូវបានគ្រោងទុក ដែលអាចមានសក្តានុពលនៅក្នុងពាន FA Cup នៅរដូវកាលក្រោយ។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បាននិយាយនៅក្នុងសន្និសិទកាសែតរបស់គាត់មុនការប្រកួតក្នុងផ្ទះថ្ងៃសៅរ៍ជាមួយ Burnley ថា៖

“ស្ថានភាពជាក់ស្តែងបង្ហាញថាយើងគួរតែរក្សាវាឱ្យសាមញ្ញតាមដែលអាចធ្វើទៅបានសម្រាប់អាជ្ញាកណ្តាល។

ខ្ញុំ​គិត​ថា​ការ​ដាក់​ចេញ​កាត​ថ្មី​នឹង​ក្លាយជារឿងបរាជ័យ​ផង​ដែរ ព្រោះ​ការ​ពិភាក្សាខ្វែងគំនិតគ្នា​នឹង​មាន​ដូច​ជាថាតេីពេលមានកំហុស វា​ជា​កាត​ខៀវ ឬ​កាត​លឿង។ បន្ទាប់មកទៀត ថាតេីវានឹង​ត្រូវ​បាន​កាត​ក្រហម ឬ​នឹង​បាន​ត្រឹម​តែ​ជា​កាត​លឿង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT