Dani Alves អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំ

តុលាការនៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅបានចាប់ផ្តើម ដំណើរការកាត់ទោសលើកីឡាករ Dani Alves អតីតខ្សែការពារស្តាំរបស់ក្រុម Barcelona និងក្រុមជម្រើសជាតិប្រេស៊ីល ដោយចោទប្រកាន់ពីបទរំលោ.ភផ្លូវភេ.ទលើ នារីម្នាក់នៅក្នុងក្លិបរាត្រីមួយកន្លែង។កីឡាករ Dani Alves អាយុ ៤០ ឆ្នាំបានជាប់ ពន្ធនាគារដោយមិនអាចធានានៅក្រៅឃុំអស់ រយៈពេលជាង ១ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីការចោទប្រកាន់បានកើតឡើង កាលពី ខែធ្នូ ឆ្នាំ២០២២ ។ Alves អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេល ១២ ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុសពិតប្រាកដមែន។

ដំបូងឡើយ Alves បានបដិសេធថាខ្លួនមិនបានជួបដើមចោទនោះទេ ប៉ុន្តែក្រោយមករូបគេបាននិយាយថាពួកគេបានរួមភេទដោយការយល់ព្រម។ ការកាត់ក្តីរបស់កីឡាកររូបនេះនឹងបញ្ចប់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។គួរំលឹកផងដែរថា Alves បានល្បួងដេីមចោទចូលក្នុងបន្ទប់ទឹកនៅក្នុងផ្នែក VIP នៃក្លឹបរាត្រី មួយកន្លែងនៅក្នុងទីក្រុងបាសេឡូណា ហើយបន្ទាប់មកបានបង្ខំនាងរួមភេទតែម្តង។

នៅក្នុងប្រទេសអេស្ប៉ាញ ការអះអាងពីការរំលោភផ្លូវភេទត្រូវផ្តន្ទាទោស អាចនាំឱ្យជាប់ពន្ធនាគារ ចាប់ពី ៤ ទៅ ១៥ ឆ្នាំ។ រដ្ឋអាជ្ញាសាធារណៈក្នុងសំណុំរឿងនេះ កំពុងស្វែងរកការដាក់ពន្ធនាគារ រយៈពេល ៩ ឆ្នាំ សម្រាប់ Dani Alves ជាមួយនឹងសំណងលើការខូចខាតចំនួន ១៥០,០០០ អឺរ៉ូ ដែលស្មើនឹង ១៦០,០០០ ដុល្លារអាមេរិកដល់ស្ត្រីរងគ្រោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT