“វាជារឿងអា.ម៉ាស់មួយ” – Messi ពន្យល់ពីការពិតដែលមិនបានចូលលេងក្នុងការប្រកួតនៅហុងកុង

Messi ដែល​មាន​របួស​សរសៃ​ពួរ​​បាន​​អង្គុយ​លើ​កៅអី​បម្រុង ខណៈ​ក្រុម​បាន​យក​ឈ្នះ​លើ​ក្រុម Hong Kong XI ក្នុង​លទ្ធផល 4-1 ដែល​ក្រោយមកទទួលរងនឹង​ការ​ខឹង​សម្បារ​ពីសំណាក់អ្នកគាំទ្រហុងកុង។សហម្ចាស់ក្លឹប Inter លោក David Beckham ក៏ត្រូវបានស្វាគមន៍ដោយសំឡេងជេរឌឺដងក្នុងសុន្ទរកថាក្រោយការប្រកួត ខណៈពេលដែលរដ្ឋាភិបាលហុងកុងក្រោយមកបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះ Messi ដែលមិនបានលេង និងអ្នករៀបចំការប្រកួតដែលខកខានក្នុងការផ្តល់ការពន្យល់លម្អិតភ្លាមៗ។ចាប់តាំងពីពេលនោះមក ក្រុម MLS របស់ Beckham បានហោះទៅលេងនៅប្រទេសជប៉ុន ជាកន្លែងដែលពួកគេនឹងប្រកួតជាមួយ Vissel Kobe នៅថ្ងៃពុធ ហើយតារាឆ្នើមអាហ្សង់ទីន Messi បានហ្វឹកហាត់នៅថ្ងៃអង្គារ។

Messi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖

“ជាអកុសល នៅក្នុងកីឡាបាល់ទាត់ របួសអាចកេីតឡេីងចំពេលប្រកូតណាមួយដែលយេីងមិនបានដឹងមុន។ វាបានកេីតឡេីងចំពោះខ្ញុំ។ខ្ញុំមិនអាចលេងក្នុងការប្រកួតហុងកុងបានទេ ហើយវាជារឿងដ៏អាម៉ាស់មួយ ដោយសារខ្ញុំតែងតែចង់លេង ខ្ញុំចង់លេងនៅទីនោះ ហើយលើសពីនេះទៅទៀតនៅចំពេលដែលមានការប្រកួតបែបនេះទៀត។

ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​ត្រឡប់​មក​វិញម្តងទៀត ហើយ​ប្រកួតម្តងទៀត ហើយ​ខ្ញុំ​អាច​លេង​ដូច​ដែល​ខ្ញុំ​ធ្វើ​គ្រប់​ពេល​កន្លងមក។ ប៉ុន្តែ​ការ​ពិត​គឺ​ថា​ ថ្ងៃមុន វា​ជា​ការ​ប្រកួត​ដែល​ខ្ញុំ​ពិតជាមិន​អាច​ចូល​លេងបានមែន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT