Martin Odegaard វាយបកទៅលើ Jamie Carragher ជុំវិញការអបអរកាន់កាមេរ៉ា

Odegaard បានយកកាមេរ៉ារបស់អ្នកថតរូប Arsenal ហើយចាប់ផ្តើមថតរូបដោយខ្លួនឯង បន្ទាប់ពីការប្រកួតដែល Arsenal យកឈ្នះ Liverpool ក្នុងលទ្ធផល 3-1។ការអបអរនេះបានទាក់ទាញការខឹងសម្បារពីអតីតខ្សែការពារក្រុម Liverpool លោក Jamie Carragher ដែលបានប្រាប់ទូរទស្សន៍ Sky Sports ថា៖

“ចូលទៅរូងដីវិញទៅ អ្នកបានឈ្នះការប្រកួតមួយ ទទួលបានបីពិន្ទុប៉ុណ្ណោះ។”

Odegaard ឆ្លេីយតបវិញថា៖

“ខ្ញុំគិតថាអ្នកគ្រប់គ្នាដែលស្រលាញ់កីឡាបាល់ទាត់ ដែលយល់ពីបាល់ទាត់ ពួកគេដឹងថាវាមានន័យយ៉ាងណាក្នុងការឈ្នះការប្រកួត។ ហើយ​ប្រសិន​បើ​អ្នក​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អបអរ​នៅ​ពេល​ដែល​អ្នក​ឈ្នះ​ការ​ប្រកួត​ តើ​នៅ​ពេល​ណា​ដែល​អ្នក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អបអរ?យើងបន្តខិតខំប្រឹងប្រែង ហើយយើងរៀបចំសម្រាប់ការប្រកួតបន្ទាប់ ប៉ុន្តែជាការពិតណាស់ អ្នកត្រូវតែសប្បាយចិត្តនៅពេលអ្នកឈ្នះ។ វាជាការប្រកួតដ៏ធំមួយ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT