អ្នកគាំទ្រហុងកុងស្រែកឌឺដង និងទាមទារឲ្យ Inter Miami សងប្រាក់ពួកគេវិញ ក្រោយ Messi មិនបានចូលលេង

ការបង្ហាញខ្លួនរបស់ Messi ដែលរង់ចាំយ៉ាងអន្ទះសារនៅទីក្រុងហុងកុងបានបញ្ចប់ទៅដោយអ្នកគាំទ្រមិនបានឃើញគាត់លេង ខណៈដែលគាត់បានអង្គុយនៅកៅអីបម្រុង 90 នាទីពេញ។កេីតមាន​ឈុត​ឆាក​ខឹងសម្បារ​ ខណៈ​អ្នក​ទស្សនា​បាន​ឌឺដងឲ្យក្រុម​ភ្ញៀវ​ និង​សហ​ម្ចាស់​របស់​ពួក​គេ David Beckham ដោយ​ស្រែក​ Boo និង​ស្រែក​ឲ្យសង​ប្រាក់​ពួកគេវិញ។

Messi ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ជាង 40,000 នាក់​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រេីន​ដើម្បី​មើល​ការ​លេង​នោះ​បាន​របួស​សរសៃ​ពួរ ហើយ​នៅ​តែ​មិន​អាចលេង​ក្នុងនាមជា​កីឡាករប្តូរចូល​ជំនួស​។ក្រោយមក ការប៉ុនប៉ងរបស់ Beckham ក្នុងការនិយាយទៅកាន់ហ្វូងអ្នកគាំទ្រត្រូវបានបរាជ័យដោយការស្រែក Boo ខណៈមនុស្សជាច្រើនកំពុងឆ្ពោះទៅរកច្រកចេញ។អ្នកចាត់ការក្លឹប Inter Miami លោក Tata Martino បានសុំទោសថា៖

“ខ្ញុំសុំការអភ័យទោសពីអ្នកគាំទ្រ ហើយខ្ញុំយល់ពីការខកចិត្តរបស់ពួកគេដោយសារតែអវត្តមានរបស់ Messi។ យើងនឹងប្រថុយប្រថានខ្លាំង ហើយរបួសរបស់គាត់អាចកាន់តែអាក្រក់ទៅៗ ប្រសិនបើគាត់ចូលលេង នោះហើយជាមូលហេតុដែលយើងធ្វើការសម្រេចចិត្តមិនដាក់ឲ្យលេង ក្រោយពិគ្រោះយោបល់ជាមួយបុគ្គលិកពេទ្យ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT