Sergino Dest ​ថា​គាត់​នឹង​មិន​ត្រឡប់​ទៅ Barcelona វិញ​ទេ បើ Xavi នៅតែដឹកនាំក្រុម

កីឡាករ Sergino Dest របស់ក្លឹប Barcelona បាននិយាយអំពីអនាគតរបស់គាត់ថាគាត់នឹងមិនត្រលប់មក Camp Nou វិញទេ កំឡុងពេលដែល Xavi កំពុងដឹកនាំ។Xavi បានបញ្ជាក់យ៉ាងច្បាស់ថា Dest មិនមាននៅក្នុងផែនការរបស់គាត់នៅពេលគាត់មកដល់ ដោយកីឡាករអាមេរិករូបនេះនឹងខ្ចីជើងទៅ Milan ហើយបន្ទាប់មក PSV។

ខ្សែការពាររូបនេះកំពុងរីករាយនឹងជីវិតត្រឡប់ទៅ Eredivisie ជាមួយនឹងក្រុមរបស់គាត់នៅលើកំពូលតារាង និងឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League។Dest ត្រូវ​បាន​គេ​សួរ​អំពី​លទ្ធភាព​ត្រឡប់​ទៅ Barca វិញ ប៉ុន្តែ​សារភាព​ថា​គាត់​មិន​បាន​គិត​អំពី​វា​នៅ​ពេល​នេះ​ទេ។ គាត់បាននិយាយថា៖

“លុះត្រាតែស្ថានភាពផ្លាស់ប្តូរនៅទីនោះ។ Xavi នៅតែនៅទីនោះ។ ដូច្នេះ​នៅ​ពេល​នេះ​ទេ វា​ពិបាក​ណាស់”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT