មូលហេតុនេះសោះ បាន Arda Guler បោះបង់ Barca ស្រវ៉ា Real Madrid

យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា Arda Guler បានជ្រើសរើសចូលរួមជាមួយក្រុម Real Madrid ជំនួសឲ្យក្រុម Barcelona ដោយសារតែស្ថានភាពហិរញ្ញវត្ថុមិនស្ថិតស្ថេរកាន់តែខ្លាំងឡើងរបស់ Barcelona។Real Madrid បាននាំយក Guler ពី Fenerbahce ក្នុងខែកក្កដាក្នុងតម្លៃ 20 លានអឺរ៉ូ ដោយបានផ្តួលក្រុមកំពូលៗជាច្រើននៅអឺរ៉ុបដូចជា Ajax, Atletico Madrid, Manchester City និង Paris Saint-Germain សុទ្ធតែចង់បាន Guler ប៉ុន្តែមានចំណាប់អារម្មណ៍ខ្លាំងបំផុតគឺ Barcelona និង Real Madrid។

ដំបូងឡើយ Barcelona បានចាត់ទុកខ្លួនឯងថាជាអ្នកនាំមុខគេក្នុងការចុះហត្ថលេខាលើកីឡាករវ័យជំទង់នេះ ហេីយក្លឹប Fenerbahce ក៏បានព្រមព្រៀងរួចរាល់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ Guler ចង់ចូលរួមជាមួយក្លឹបមួយដែលគាត់នឹងបានលេងភ្លាមៗ ហើយទីបំផុតគាត់ត្រូវបានដកខ្លួនចេញពីភាពមិនប្រាកដប្រជារបស់ក្លឹប Barcelona។Real Madrid បានពិគ្រោះជាមួយអ្នកចាត់ការ Carlo Ancelotti ជុំវិញការទាមទាររបស់ Guler ក្នុងការលេងក្នុងក្រុមដំបូង ហើយអ្នកចាត់ការអុីតាលីរូបនេះបានផ្តល់ការយល់ព្រមរបស់គាត់ចំពោះកិច្ចព្រមព្រៀងនេះ។

ទោះបីជាលក្ខណ្ឌនៃការដោះលែង Guler មានត្រឹមតែ 17.5 លានអឺរ៉ូក៏ដោយ ប៉ុន្តែ Real Madrid បានយល់ព្រមបង់ថ្លៃដើម 20 លានអឺរ៉ូ បូករួមទាំងតម្លៃបន្ថែមដទៃទៀត៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT