ក្នុងការលេងឱ្យក្រុមជម្រើសជាតិនៅយប់មិញនេះ ខ្សែប្រយុទ្ធ Neymar និង Mbappe សុទ្ធតែរងរបួសដូចគ្នា ដែលធ្វើឱ្យក្លឹបអាជីព PSG មានកង្វល់ជាខ្លាំង។
ក្នុងការប្រកួតមិត្តភាពរវាងប្រេស៊ីល និងកាម៉ារូន គេឃើញប្រធានក្រុម Neymar ត្រូវប្ដូរចេញភ្លាមៗ ដោយសារតែមានរបួស ត្រូវប្ដូរជំនួសវិញដោយ Richarlison ។ ស្របពេលរបួសនេះដែរ គេមិនទាន់ដឹងថានឹងត្រូវប្រើពេលប៉ុន្មានដើម្បីអាចចូលលេងនោះទេ។ ដោយឡែកនៅបារាំងឯណោះវិញ Mbappe ក៏ត្រូវប្ដូរចេញវិញដែរ ក្រោយលេងបានត្រឹម៣០នាទី។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ រងរបួសស្មា។
របួសកីឡាករសំខាន់២នាក់នេះ ហើយធ្វើឱ្យក្រុម PSG ឯណោះ ព្រួយបារម្ភជាខ្លាំង ព្រោះថាការប្រកួតសំខាន់ UEFA Champions League ទល់ក្រុម Liverpool នឹងឈានដល់នៅសប្ដាហ៍ក្រោយនេះហើយ។ វាជាការប្រកួតកាត់សេចក្ដីមួយសម្រាប់ក្រុមបារាំង ប្រសិនបើពួកគេបរាជ័យនោះករណីធ្លាក់ក្នុងវគ្គសន្សំពិន្ទុក្នុងពូលនេះ ពិតជាមានសម្រាប់ក្រុម PSG មិនខាន៕ប្រភពDailyMail