ប្រធាន La Liga ​គាំទ្រ​ចំពោះ​ការ​ពិន័យ​ក្រុម Man City និង PSG

លោក Javier Tebas ​ប្រធាន​លីគ La Liga ​គាំទ្រ​និង​ជំរុញ​ឱ្យ​មាន​ការ​ពិន័យ​លើ​ក្រុម Manchester City ​និង PSG ចំពោះ​ការ​ធ្វើ​ខុស​វិស័យ​របស់ Financial Fair Play។

ក្រុម Manchester City ​និង PSG ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ធ្វើ​ខុស​ច្បាប់​ក្នុង​ការ​ចាយវាយ​របស់ Financial Fair Play ​ដែល​ខាង UEFA ​បាន​ចែង​ឡើង ដើម្បី​កំណត់​ការ​ចាយ​វាយ​របស់​ក្លឹប​អ្នក​មាន។ យ៉ាង​ណា​មិញ ភាគី​ខាង​ក្លឹប​ជំទាន់​និង​បដិសេធ​ចោល រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់ ​ហើយ​បញ្ជាក់​ថា​ការ​ទិញដូរ​កីឡាករ​របស់​ខ្លួន គឺ​សុទ្ធ​តែ​ត្រឹមត្រូវ​តាម​ច្បាប់ ​មិន​មាន​លួច​លាក់​អ្វី​ឡើយ។ ដោយសារ​តែ​ភស្តុតាង ​មិន​ទាន់​រក​ឃើញ​ច្បាស់​១០០% ​ខាង UEFA ​មិន​ទាន់​មាន​ការ​ដាក់​ពិន័យ​អ្វី​នៅ​ឡើយ​ទេ ដោយ​រឿង​នេះ​ស្ថិត​ក្នុង​ការ​តាមដាន​បន្ដ​ទៀត។

បើ​ទោះ​ជា​មិន​ទាន់​មាន​សេចក្ដី​ប្រកាស​ពិន័យ​មែន ប៉ុន្តែ​ស្ថាប័ន​មួយ​ចំនួន​គាំទ្រ​ចំពោះ​ការ​ដាក់​ពិន័យ​លើ​ក្លឹប​ដែល​ធ្វើ​ខុស​នេះ​ទៅ​ហើយ។ តួយ៉ាង​ប្រធាន​ក្របខណ្ឌ La Liga ​ផ្ទាល់ ​ចង់​ឃើញ​ភាព​យុត្តិធម៌​មួយ​សម្រាប់​ក្រុម​នៅ​តំបន់​អឺរ៉ុប។ លោក  Javier  ​​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​និយាយ​តាំង​ពី​២​ឆ្នាំ​មុន ថា Man City ​និង PSG ​កំពុង​លួច​លាក់​យើង​ហើយ ដូច្នេះ​ការ​បែក​ធ្លាយ​នៅ​ពេល​នេះ ​ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ។ ខ្ញុំ​សង្ឃឹម​ថា UEFA ​នឹង​ចាត់​វិធានការ​ចំពោះ​រឿង​នេះ ​ដក​ពួកគេ​ចេញ​ពី Champions League ​១​ឆ្នាំ គឺ​ជា​រឿង​ល្អ​បំផុត”៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT