វីរបុរសប្រេស៊ីល Ronaldo Nazario បានរៀបការជាមួយមិត្តស្រីដ៏យូរអង្វែងរបស់ខ្លួន និងជាតារាម៉ូដែលប្រេស៊ីល Celina Locks នៅ Ibiza។គូស្នេហ៍មួយគូនេះបានចាប់ផ្តើមទាក់ទងគ្នាកាលពីប្រាំពីរឆ្នាំមុន ហើយបានភ្ជាប់ពាក្យនៅកោះការាបៀនក្នុងខែមករាឆ្នាំនេះ។ ពួកគេត្រូវបានប្រកាស ទទួលយកគ្នាជាគូស្វាមីភរិយាតរៀងទៅក្នុងព្រះវិហារក្នុងភូមិ es Cubells។
Ronaldo បានរៀបការជាមួយប្រពន្ធដំបូងរបស់គាត់គឺកីឡាករបាល់ទាត់ប្រេស៊ីល Milene Domingues ក្នុងខែធ្នូ ឆ្នាំ១៩៩៩ ហើយកូនប្រុសដំបូងរបស់ ពួកគេឈ្មោះ Ronald បានកើតក្នុងខែមេសា ឆ្នាំ២០០០។ អាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធនេះមានរយៈពេល ៤ ឆ្នាំប៉ុណ្ណោះ ក្រោយមកគាត់បានភ្ជាប់ពាក្យ ជាមួយនាង Daniela Cicarelli ក្នុងឆ្នាំ២០០៥។ពិធីអាពាហ៍ពិពាហ៍ដ៏ប្រណីតរបស់ពួកគេនៅ Chateau de Chantilly ប៉ុន្តែអាពាហ៍ពិពាហ៍បានបញ្ចប់ត្រឹមតែបីខែក្រោយប៉ុណ្ណោះ។ អាពាហ៍ពិពាហ៍នេះទំនងជាមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ។
បន្ទាប់ពីវគ្គនេះ អ្នកឈ្នះពានរង្វាន់ FIFA World Cup ពីរសម័យបានចាប់ផ្ដើមណាត់ជួបជាមួយនាង Maria Beatriz Antony និងរៀបការជាមួយនាង ក្នុងឆ្នាំ២០០៨។ អ្នកទាំងពីរបានលែងលះគ្នាក្នុងឆ្នាំ២០១២ ហើយមានកូនពីរនាក់ជាមួយគ្នាគឺ Maria Sophia និង Maria Alice។
នៅខែធ្នូ ឆ្នាំ២០១០ កីឡាករ Ronaldo ត្រូវបានគេរកឃើញថាជាឪពុករបស់ក្មេងប្រុសម្នាក់ឈ្មោះ Alexander។ ម្តាយរបស់កូនឈ្មោះ Michele Umezu ជាអ្នកបម្រើដែលអតីតខ្សែប្រយុទ្ធ Real Madrid បានជួបគ្នានៅទីក្រុងតូក្យូក្នុងឆ្នាំ២០០២៕
ប្រភព៖ បរទេស