Neymar ឆ្លើយតបចំពោះព័ត៌មានដែលថាគាត់មានជម្លោះជាមួយអ្នកចាត់ការក្លឹប Al Hilal

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ដែល​ធានា​បាន​ការ​ផ្ទេរ​ពី​ Paris Saint-Germain ទៅ Al-Hilal កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​បាន​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​ប្រឆាំង​នឹង​ពាក្យ​ចចាម​អារ៉ាម​ដែលថាគាត់កំពុងឈ្លោះទាស់ទែងជាមួយអ្នកចាត់ការក្លឹបគឺលោក Jorge Jesus។ការចុះផ្សាយបានរៀបរាប់អំពីការឈ្លោះទាស់ទែងដ៏ក្តៅគគុកនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ក្រោយការប្រកួត ដោយអះអាងថា កំពូលតារារូបនេះ ប្រឈមនឹងការពិន័យចំពោះការប្រព្រឹត្តរបស់គាត់។ គេ​ក៏​បាន​អះអាង​ថា​លោក​បាន​ជំរុញ​ឲ្យ​អ្នក​ចាត់​ការ​ទូទៅ​ត្រូវបណ្ដេញ​ចេញ ​បន្ទាប់​ពី​មាន​រឿង​ក្ដៅ​គគុកនេះ។


Neymar ដោយ​មិន​ចង់​អនុញ្ញាត​ឱ្យ​ការ​អះអាង​បែប​នេះ​កាន់តែវែងឆ្ងាយ បាន​ចូល​ទៅ​បណ្ដាញ​សង្គម​ដើម្បី​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ជា​ដាច់​ខាត។ គាត់​បាន​ចូល​ទៅ​កាន់ Instagram ហើយ​បាន​អង្វរ​ដល់​សាធារណជន​ទូទៅ​ឲ្យ​ឈប់​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​បញ្ជាក់​ថា៖

“កុហក… អ្នក​រាល់​គ្នា​ត្រូវ​ឈប់​ជឿ​រឿង​ទាំង​នេះ ទំព័រ​បែប​នេះ… ដោយ​មាន​អ្នក​តាម​រាប់​លាន អ្នក​មិន​អាច​បន្ត​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បាន​ទេ! ដោយការគោរពដ៏ខ្ពង់ខ្ពស់នៅក្នុងពិភពលោក ខ្ញុំសុំឱ្យអ្នកបញ្ឈប់រឿងនេះ។ នេះ​ជាទង្វើខ្វះការ​គោរព​យ៉ាងខ្លាំង”៕

*[TalkSPORT]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT