ខ្សែប្រយុទ្ធ Harry Kane បាននិយាយថាក្រុមជម្រើសជាតិអង់គ្លេស មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈ្នះពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។
Kane ត្រូវបានអង់គ្លេសតែងតាំងជាប្រធានក្រុម កាលពីម្សិលមិញនេះ។ ក្រោយពីបានតំណែងនេះហើយ ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំបាននិយាយថាអង់គ្លេសឆ្នាំនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដណ្ដើមពានរង្វាន់ World Cup នៅប្រទេសរុស្ស៊ី។ កីឡាករម្នាក់ៗសុទ្ធតែមានគោលដៅ ដើម្បីយកពានរង្វាន់មួយនេះ។ មានមនុស្សជាច្រើនគិតថាអង់គ្លេស មិនអាចធ្វើបាន ប៉ុន្តែចុងក្រោយក្រុមអង់គ្លេស នឹងបង្ហាញអ្នកគ្រប់គ្នា។
ក្រុមជម្រើសជាតិអង់គ្លេស ស្ថិតនៅពូល G ជាមួយក្រុមបែលហ្សិក ប៉ាណាម៉ា និងទួនីសី។ ការប្រកួត World Cup នៅរុស្ស៊ីនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី១៤ខែក្រោយនេះ៕ប្រភព៖ DailyMail