Fede Valverde ​ឆ្លើយបែបណានៅពេលគេឲ្យរើសកីឡាករល្អបំផុត និងអាក្រក់បំផុតនៅ Barcelona?

ខ្សែបម្រើរបស់ក្លឹប Real Madrid កីឡាករ Fede Valverde ត្រូវបានគេស្នើឱ្យរើសឈ្មោះកីឡាករល្អបំផុត និងអាក្រក់បំផុតនៅក្លឹបគូប្រជែង Barcelona កំឡុងពេលសម្ភាសន៍ជាមួយ The Residency។Valverde មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះសំណួរនេះ ហើយបានព្យាយាមអស់ពីសមត្ថភាពដើម្បីជៀសវាងការនិយាយឆ្គាំឆ្គងណាមួយ។ ប៉ុន្តែគាត់រក្សាភាពស្ងប់ស្ងាត់របស់គាត់មួយភ្លែត កីឡាករអ៊ុយរូហ្គាយបានបង្ហាញពីកីឡាករដែលគាត់ចូលចិត្តនៅឯក្លឹប Barcelona ដោយលើកយក ឈ្មោះមិត្តរួមជាតិរបស់គាត់ គឺ Ronald Araujo។

Valverde បាននិយាយតាមរយៈ Football Espana ថា៖

“ខ្ញុំចាប់អារម្មណ៍នឹង Ronald ខ្ញុំតែងតែនិយាយថាខ្ញុំស្រលាញ់គាត់។ លើសពីនេះគាត់មកពីអ៊ុយរូហ្គាយ ហើយគាត់គឺជាមិត្តដ៏ល្អរបស់ខ្ញុំ”។

Valverde ដែលប្រកបដោយវិជ្ជាជីវៈ បានសម្រេចមិនរើសនរណាម្នាក់នៅក្នុងប្រភេទកីឡាករដ៏អាក្រក់បំផុតនៅ Barcelona  ដោយ​ពន្យល់​ពី​មូលហេតុថា៖

“ខ្ញុំនឹងមិនចុចឈ្មោះកីឡាករអាក្រក់បំផុតនោះទេ ព្រោះខ្ញុំគិតថាអ្នកគ្រប់គ្នាសមនឹងទទួលបានកន្លែងរបស់ពួកគេ ហើយពួកគេខិតខំ ប្រឹងប្រែងសម្រាប់វា។ ដូច្នេះខ្ញុំផ្តល់ការគោរពដល់ពួកគេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT