ក្លឹប Chelsea អាចនឹងជាប់ពិន័យមិនអាចដោះដូរកីឡាករ២ឆ្នាំ បន្ទាប់ពី FIFA រកឃើញកំហុសនៅពេលទិញកីឡាករ Bertrand Traor ។
FIFA បានចំណាយពេលដល់ទៅ៣ឆ្នាំមកហើយ ដើម្បីសើបអង្កេតចំពោះបញ្ហាទិញដូរកីឡាកររបស់ក្រុម Chelsea ជាពិសេស Bertrand Traor និងកីឡាករ១៣នាក់ផ្សេងទៀតដែលសុទ្ធតែស្ថិតនៅក្រោមអាយុ១៨ឆ្នាំ។ យើងទៅតាមកាសែតនៅបារាំង ឯកសារជាច្រើនទាក់ទងនឹងការទិញដូរកីឡាករនេះ ត្រូវបាន FIFA រកឃើញថាពិតជាមានកំហុសមែន។ ដូច្នេះប្រសិនបើក្លឹបតោខៀវ មិនមានការបកស្រាយទៅលើឯកសារទាំងនោះទេ ក្លឹបមួយនេះនឹងត្រូវទទួលពិន័យជាប្រាក់៤៥ ០០០ផោន និងមិនអាចទិញដូរកីឡាករបានដល់ទៅ២ឆ្នាំ។
FIFA បានចេញច្បាប់មិនឱ្យក្លឹបណាទិញកីឡាករក្រោមអាយុ១៨ឆ្នាំឡើយ ប្រសិនបើកីឡាករនោះមិនស្ថិតក្នុងប្រទេសឬទ្វីបជាមួយគ្នា។ ករណីរបស់ Chelsea នេះ គឺ FIFA រកឃើញថាពួកគេក្លែងបន្លំឯកសារថ្ងៃខែឆ្នាំកំណើតរបស់កីឡាករដែលចុះកុងត្រា៕ប្រភព៖ dailymail