Zidane ​ថា​ច្បាស់​ណាស់ Bale ​នឹង​បាន​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

Zidane ​មាន​ទំនុក​ចិត្ត​ថា​ខ្សែ​ប្រយុទ្ធ Gareth Bale ​កំពុង​ត្រលប់​មក​ទម្រង់​លេង​ល្អ​របស់​ខ្លួន​វិញ​ហើយ ថែម​ទាំង​អាច​នឹង​បាន​លេង​ជម្រើស​ដំបូង​ទល់ Liverpool ​ទៀត​ផង។

យប់មិញ​នេះ Real Madrid ​បាន​ត្រឹម​ស្មើ Villarreal ​ក្នុង​លទ្ធផល​២ -២ ​ប៉ុណ្ណោះ ដោយ​២​គ្រាប់​របស់​ក្រុម​អធិរាជ​ស​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Gareth Bale ​១​គ្រាប់ ​និង Cristiano Ronaldo ​១​គ្រាប់។ ដោយសារ​តែ​រក​គ្រាប់​បាល់​បាន​៥​គ្រាប់ ​ក្នុង​៣​ប្រកួត​ចុង​ក្រោយ​នេះ ​ទើប​បាន​ជា Bale ​ត្រូវ​អ្នក​ចាត់ការ​សរសើរ​ទម្រង់​លេង​ល្អ​ត្រលប់​មក​វិញ។

“គាត់​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​នោះ​ទេ គាត់​នៅ​តែ​ល្អ​ដូច​មុន។ ត្បិតតែ​របួស​ច្រើន ប៉ុន្តែ​គាត់​មិន​ដែល​បោះបង់​ចោល​ឡើយ​នៅ​ការ​ខិតខំ​ប្រឹងប្រែង។ ដូច​អ្វី​ដែល​យើង​បាន​ឃើញ​ពេល​នេះ គាត់​កំពុង​បង្ហាញ​ថា​គាត់​សក្ដិសម​បំផុត​សម្រាប់​ជម្រើស​១១​នាក់​ដំបូង​ជាមួយ​ក្រុម Liverpool ”។ សម្ដី Zidane ។

អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​ខាង​លើ ​ធ្លាប់​បាន​និយាយ​ហើយ​ថា​កីឡាករ​ទាំង​អស់​របស់​លោក​គឺ​សុទ្ធ​តែ​មាន​សមត្ថភាព​ល្អ​គ្រប់​គ្នា។ ដូច្នេះ​ហើយ​វា​ពិត​ជា​ឈឹ​ក្បាល​ក្នុង​ការ​ជ្រើសរើស​យក​១១​នាក់​ដំបូង​ដើម្បី​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ​ថ្ងៃ​ទី​២៦​ខាង​មុខ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT