Ozil ​បដិសេធ​សំណើ​១​លាន​ដុល្លារ​១​សប្ដាហ៍ ​ពី​ក្លឹប​នៅ​ប្រទេស​អាស៊ី​

បើ​តាម​ភ្នាក់ងារ​ទីផ្សារ​របស់​កីឡាករ Mesut Ozil ​បញ្ជាក់​ថា​មាន​ក្លឹប​មួយ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​បាន​ទាក់ទង​ទៅ​កីឡាករ​អាល្លឺម៉ង់​រូប​នេះ ​ដោយ​ឱ្យ​ដល់​១​លាន​ដុល្លារ​ក្នុង​១​សប្ដាហ៍​ឯ​ណោះ។

ប៉ុន្តែ​ដោយសារ​តែ​ស្រលាញ់​ក្លឹប Arsenal ​ទើប​រូបគេ​មិន​ចាកចេញ ​ហើយ​ក៏​សម្រេច​បន្ដ​កុងត្រា​ថ្មី ​ដែល​មាន​តម្លៃ​ត្រឹម ៣៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍។ តម្លៃ​ខ្លួន​នេះ​ដែរ​បាន​ធ្វើ​ឱ្យ​រូបគេ ក្លាយ​ជា​កីឡាករ​បាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ​បំផុត​នៅ​ក្លឹប​កាំភ្លើង​ធំ​ហើយ។

លោក Sogut ​ដែល​ជា​ភ្នាក់ងារ​ទីផ្សារ​របស់ Ozil ​បាន​និយាយ​ដូច្នេះ​ថា​៖ “លុយ​មិនមែន​ជា​រឿង​សំខាន់​បំផុត​សម្រាប់ Ozil ​ឡើយ។ គាត់​ចង់​បន្ដ​លេង​នៅ Arsenal ​នៅ​ក្រប​ខណ្ឌ​អង់គ្លេស។ កាល​មិន​ទាន់​បន្ដ​កុងត្រា​នោះ ​មាន​ក្លឹប​មួយ​នៅ​អាស៊ី​ទាក់ទង​មក ហើយ​ឱ្យ​ដល់​១​លាន​ដុល្លារ ​ក្នុង​១​សប្ដាហ៍ ប៉ុន្តែ​គាត់​មិន​ទៅ​ឡើយ”៕ប្រភពDailyMail

  • Ozil ​បដិសេធ​សំណើ​១​លាន​ដុល្លារ​១​សប្ដាហ៍ ​ពី​ក្លឹប​នៅ​ប្រទេស​អាស៊ី​