Pep ​ថា​ឈ្នះ​មែន ប៉ុន្តែ​ឈ្នះ​ទាំង​មាន​សម្ពាធ​ច្រើន​ពេល​លេង​ទល់ Man Utd ​

លោក Pep Guardiola ​បាន​បញ្ជាក់​ថា​ក្រុម Man City ​មាន​សម្ពាធ​ច្រើន​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Manchester United ​បើ​ទោះ​ជា​ឈ្នះ​ក្នុង​លទ្ធផល ៣-១ ​ក៏​ដោយ។

David Silva ​និង Sergio Aguero ​គឺ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​ឱ្យ​ក្រុម Man City ​នាំ​មុខ ​មុន​ពេល Anthony Martial ​រក​គ្រាប់​បាល់​តាម​ពី​ក្រោយ​បាន​១​គ្រាប់​វិញ​ឱ្យ​បិសាច​ក្រហម។ យ៉ាងណាមិញ ​មុន​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ Gundogan ​ក៏​ថែម​គ្រាប់​ទី​៣​បាន​ទៀត ​នៅ​នាទី​៨៦។ ចប់​ការ​ប្រកួត Man City ​យក​ឈ្នះ Man Utd ​ក្នុង​លទ្ធផល ៣-១។

“យើង​មាន​អារម្មណ៍​ថា ​មាន​សម្ពាធ​ក្នុង​កា​ប្រកួត​នេះ។ យើង​នាំ​មុខ​មែន ប៉ុន្តែ​ពួកគេ​រក​បាន​គ្រាប់​បាល់​វិញ​នៅ​តង់​ទី​២។ យើង​តែងតែ​ព្យាយាម​ឱ្យ​ល្អ លេង​ឱ្យ​ល្អ ​នេះ​ជា​អ្វី​ដែល​ក្រុម​ទាំង​មូល​ចង់​បាន។ ជ័យជម្នះ​ពិត​ជា​សំខាន់​ណាស់ ​សម្រាប់​ក្រុម ​ហើយ​ការ​លេង​ទល់​ក្រុម​ខ្លាំង សម្ពាធ​តែងតែ​កើត​មាន​ឡើង”។ សម្ដី​របស់ Pep ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT