Man Utd ​ចង់​បាន​កីឡាករ​ជប៉ុន ​Kaoru Mitoma ​ពី ​Brighton ​

​ក្រុម​បិសាច​ក្រហម​ Manchester United ​ចង់​បាន​កីឡាករ​ Kaoru Mitoma ​ពី​ក្រុម​ Brighton ​ក្រោយ​ពី​ឃើញ​ទម្រង់​លេង​របស់​គេ​ឡើង​ជើង​នា​រដូវ​កាល​នេះ​។

​ខ្សែ​បម្រើ​ជប៉ុន​ខាង​លើ​ជា Key Player ​សំខាន់​មែនទែន​របស់​ក្រុម​ Brighton ​នា​រដូវ​កាល​នេះ។ ​ជាក់​ស្ដែង ​ការ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ FA Cup ​ក៏​មាន​ចំណែក​ធំ​ពី​រូបគេ​ផង​ដែរ។ ​ទម្រង់​លេង​ដ៏​ល្អ​របស់​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​នេះ ​បាន​ធ្វើ​ឱ្យ​ក្លឹប​ធំ​ៗ​ច្រើន​នៅ​អង់គ្លេស ​ចាប់​អារម្មណ៍ ​និង​កំពុង​តាមដាន​ជា​ខ្លាំង។ ជាក់​ស្ដែង​ក្នុង​នោះ​ក៏​មាន​ក្រុម​បិសាច​ក្រហម Manchester United ​មួយ​ផង​ដែរ។

Mitoma ផ្លាស់​មក​លេង​នៅ​ក្រុម Brighton ​នេះ​កាល​ពី​ឆ្នាំ​២០២១​កន្លង​ទៅ ​ដោយ​ផ្ទេរ​ពី​ក្រុម Kawasaki Frontale ​ក្នុង​តម្លៃ​ខ្លួន ២,៧​លាន​ផោន។ ​រដូវ​កាល​ដំបូង រូបគេ​មិន​បាន​លេង​នោះ​ទេ ដោយ​ត្រូវ​ដាក់​ឱ្យ​ក្រុម Union Saint-Gilloise ​នៅ​បែលហ្សិក​ខ្ចី​ជើង។ ដោយ​ទើប​រដូវ​កាល​នេះ ទទួល​បាន​ឱកាស​មក​វិញ​និង​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន​ឱ្យ​ក្រុម Brighton ​តែ​ម្ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT