ថ្នាក់ដឹក​នាំ ​Spurs ​គ្រោង​បណ្ដេញ​លោក Conte ​ចោល​ហើយ​

​ថ្នាក់​ដឹក​នាំ​ក្លឹប Spurs ​គ្រោង​ដក​លោក Antonio Conte ​ចោល​នៅ​អំឡុង​ពេល​សម្រាក​ប្រកួត​អន្ដរជាតិ​នេះ​ហើយ ​ក្រោយ​ពី​អ្នក​ចាត់ការ​រូប​នេះ​និយាយ​ប៉ះ​ពាល់​ដល់​ក្លឹប​ច្រើន​ខ្លាំង​ពេក។

​មួយ​រយៈ​ចុង​ក្រោយ​នេះ ​លោក Conte ​ហាក់​ដូចជា​និយាយ​វាយ​ប្រហារ​ច្រើន​មែនទែន​ទៅ​លើ​ថ្នាក់​ដឹក​នាំ​ក្លឹប Spurs ​និង​កីឡាករ​ផ្ទាល់​តែ​ម្ដង។ ​ភាគ​ច្រើន​ប្រកួត​ដែល​មិន​ទទួល​បាន​លទ្ធផល​ល្អ ​លោក Conte ​ដាក់​បន្ទុក​ទៅ​លើ​កីឡាករ ​ថា​ពួកគេ​លេង​ដោយ​គ្មាន​ឆន្ទៈ​ចង់​ឈ្នះ ​ឬ​ចង់​បាន​ពាន​រង្វាន់​អ្វី​ឡើយ។ ​ការ​គ្មាន​ឆន្ទៈ​នេះ​ហើយ ទើប​បាន​ជា Spurs ​មិន​អាច​ឈ្នះ​ពាន​រង្វាន់​បាន​ច្រើន​ឆ្នាំ​មក​ហើយ។

​សម្ដី​ខាង​លើ​ទាំង​អស់​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ Spurs ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង។ ​ពួកគេ​ទំនង​ជា​ប្រកាស​ដក​លោក​ចោល​តែ​ម្ដង​អំឡុង​ពេល​សម្រាក​ប្រកួត​អន្ដរជាតិ​នេះ។ ខណៈ​ដែល​លោក​បច្ចុប្បន្ន​កំពុង​សម្រាក​ជាមួយ​គ្រួសារ​ទៅ​ហើយ​នៅ​ប្រទេស​អ៊ីតាលី​ឯ​ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT