Rashford , Manson ​និង Pope ​ដក​ខ្លួន​ពី​ជម្រើស​ជាតិ​អង់គ្លេស ​ដោយសារ…

​កីឡាករ Marcus Rashford, Mason Mount ​និង​ Nick Pope ​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ទៅ​ហើយ ដោយសារ​តែ​ពួកគេ​មាន​បញ្ហា​របួស​។

​អង់គ្លេស ​បាន​ប្រកាស​បញ្ជី​ឈ្មោះ​ក្នុង​ការ​ត្រៀម​ប្រកួត​ជម្រុះ Euro 2024 ​ខាង​មុខ​នេះ ​ដោយ​មាន​វត្ដមាន​កីឡាករ​ទាំង​បី​នាក់​​ខាង​លើ។ ​យ៉ាងណាមិញ ​ពួកគេ​ក៏​ទើប​តែ​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​វិញ​ទៅ​ហើយ ក្រោយ​ពី​មាន​បញ្ហា​របួស។ Rashford ​បាន​របួស​អំឡុង​ការ​ប្រកួត​ជាមួយ​ក្រុម Fulham ​ក្នុង​ពាន​រង្វាន់ FA Cup ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ​អ្នក​ចាំទី Pope ​វិញ ​ក៏​រង​របួស​ដូច​គ្នា​កាល​ពី​ប្រកួត​ដែល Newcastle United ​យក​ឈ្នះ Forest ​ក្នុង​លទ្ធផល ២-១។

​ចំណែក​ឯ Mason Mount ​វិញ ​ទើប​តែ​ជា​សះស្បើយ​មិន​ទាន់​បាន​១០០%​នោះ​ទេ ដូច្នេះ​ហើយ​ទើប​រូបគេ​សម្រេច​ចិត្ត​បន្ដ​ហ្វឹកហាត់ ពង្រឹង​កាយ​សម្បទា​ឡើង​វិញ​នៅ​ក្លឹប Chelsea ​អំឡុង​ពេល​សម្រាក​អន្ដរជាតិ​នេះ។ ​ក្រុម​អង់គ្លេស ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​អ៊ីតាលី ប្រកួត​នៅ​ថ្ងៃ​ទី​២៣​ខាង​មុខ មុន​ពេល​ត្រលប់​មក​ផ្ទះ​វិញ​ប៉ះ​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី​២៦​ខែ​នេះ​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT