Courtois ៖ ​លីគ​នៅ​រដូវ​កាល​នេះ ​ចប់​ហើយ​សម្រាប់ Real Madrid ​

​អ្នក​ចាំទី​ Courtois ​បាន​បង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា​ការ​ប្រកួត​លីគ​ La Liga ​នា​រដូវ​កាល​នេះ​គឺ​បាន​បញ្ចប់​ទៅ​ហើយ​សម្រាប់​ក្រុម Real Madrid ​។

​កាល​ពី​យប់មិញ​ Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ FC Barcelona ​ក្នុង​លទ្ធផល ​២-១។ បរាជ័យ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​អធិរាជ​ស ​​មាន​គម្លាត​ពិន្ទុ​រហូត​ដល់​១២​ពិន្ទុ​ទៅ​ហើយ​ជាមួយ​ក្រុម Barcelona ​ដែល​ជា​ពិន្ទុ​ឆ្ងាយ​គ្នា​ខ្លាំង​មែនទែន។ ស្រប​ពេល​ការ​ប្រកួត​លីគ​នៅ​សល់​តិច​ទៀត ​ទើប​បាន​ជា​អ្នក​ចាំទី Courtois ​អះអាង​ថា​ការ​ប្រជែង​នា​រដូវ​កាល​នេះ​ក្នុង​លីគ La Liga ​បាន​បញ្ចប់​ទៅ​ហើយ។

​អតីត​អ្នក​ចាំទី​របស់​ក្រុម Atletico Madrid ​ខាង​លើ​និយាយ​ថា​៖ “យើង​ត្រូវ​តែ​និយាយ​ពាក្យ​ពិត យើង​មិន​ដែល​បោះបង់​នោះ​ទេ ប៉ុន្តែ​នេះ​គឺ​ខុស​គ្នា​៤​ប្រកួត។ គ្មាន​អ្វី​ដែល​មិន​អាច​ទៅ​រួច​ទេ ប៉ុន្តែ​វា​ជា​រឿង​ពិត ​វា​ពិបាក​ខ្លាំង​ណាស់។ យើង​មាន​តែ​ផ្ដោត​ទៅ​លើ​ការ​ប្រកួត​ដណ្ដើម Cup ​វិញ​តែ​ប៉ុណ្ណោះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT