Barcelona ​ឈ្នះ Real Madrid ​២-១ ​ដាច់​១២​ពិន្ទុ​នៅ​តារាង La Liga

​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Real Madrid ​ក្នុង​លទ្ធផល ២-១ ​កាល​ពី​យប់មិញ​នេះ ដែល​ធ្វើ​ឱ្យ​គម្លាត​ពិន្ទុ​រវាង​ក្រុម​ទាំង​ពីរ​មាន​ដល់​ទៅ​១២​ពិន្ទុ​ទៅ​ហើយ។

​ក្រុម​អធិរាជ​ស ​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ប្រកួត​នេះ ​ក្រោយ​ពី​កីឡាករ Ronald Araujo ​ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​មួយ​គ្រាប់។ យ៉ាងណាមិញ ​ការ​ប្រកួត​នេះ​ក៏​មិន​បញ្ចប់​ទៅ​ដោយ​បែប​នេះ​ដែរ ​ក្រុម​អ្នក​មាន​បុណ្យ​បាន​ព្យាយាម​សម្រុក​វិញ​រហូត​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​ដោយ​កីឡាករSergi Roberto ។ ដោយ​ការ​ប្រកួត​ស្មើ​គ្នា ១-១ ​នេះ​នៅ​ជិត​ចប់​ទៅ​ហើយ ស្រាប់​តែ Franck Kessie ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ទៀត ដើម្បី​យក​ឈ្នះ​ទៅ​លើ​ក្រុម​ភ្ញៀវ Real Madrid ​តែ​ម្ដង​ក្នុង​លទ្ធផល ​២-១។

​ជាមួយ​ជ័យជម្នះ​នេះ​ដែរ ​ក្រុម​របស់​លោក Xavi ​ឈរ​កំពូលតារាង​យ៉ាង​កក់ក្ដៅ​តែ​ម្ដង។ ​នៅ​ពេល​នេះ ពួកគេ​មាន​១២​ពិន្ទុ​លើស​ក្រុម​លេខ​២ Real Madrid ​ទៅ​ហើយ។ ​ជាមួយ​ពិន្ទុ​គម្លាត​ឆ្ងាយ​គ្នា​នេះ​ដែរ ​នា​រដូវ​កាល​នេះ La Liga ​គេច​មិន​ផុត​ពី​ក្រុម FC Barcelona ​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT