Ronald Araujo ឆ្លើយតបទៅការឌឺដងរបស់ Alejandro Garnacho កាលពីទម្លាក់ Barcelona

Man Utd បានទម្លាក់ក្រុម Barcelona ដោយ​ប្រកួត​ជម្រុះ​ជុំ​ទី​មួយស្មើ ២-២ នៅ Camp Nou និង​ជ័យជម្នះជើងទីពីរ ២-១ នៅ Old Trafford។Garnacho ចូលលេងបាន ៨នាទីនៅចុងបញ្ចប់នៃការប្រកួតដំបូង ហើយបានបង្កើនដល់ទៅ ២៣នាទីសម្រាប់ការប្រកួតត្រឡប់មកវិញនៅក្នុងដី Man Utd បន្ទាប់មកគាត់បានទាក់ទាញការរិះគន់ជាច្រើនសម្រាប់ការបង្ហោះនៅលើបណ្តាញសង្គមដែលស្រដៀងទៅនឹងការអបអរសាទររបស់ខ្សែបម្រើ Barcelona Pedri ជាមួយនឹងខេបសិនថា “ក្រុម​ធំ​ឡើងទៅវគ្គបន្ត”។

នៅពេលសួរថាតើទង្វើរបស់ Garnacho ធ្វើឱ្យគាត់ខឹងឬអត់? Araujo បានប្រាប់ Infobae ថា៖

“បាទ! ពិតណាស់។ មនុស្សគ្រប់គ្នាគឺអាចធ្វើអ្វីដែលគេចង់ធ្វើ ប៉ុន្តែនៅពេលនោះមិនគួរបង្ហោះអ្វីមួយដូចនេះទេ។ ខ្ញុំគោរពអ្នកគ្រប់គ្នា ហើយខ្ញុំមានអារម្មណ៍ថា ការដាក់ខ្លួនគួរតែនាំមុខអ្វីៗទាំងអស់។មនុស្សគ្រប់គ្នាបង្ហាញខ្លួនឯងតាមដែលពួកគេចង់បាន ប៉ុន្តែខ្ញុំចូលចិត្តការដាក់ខ្លួនជាង ហើយបន្ទាប់មកបង្ហាញពីអ្វីដែលខ្ញុំធ្វើនៅលើទីលាន។នេះគឺជាបាល់ទាត់ គាត់នៅក្មេងណាស់ ហើយនៅមានផ្លូវវែងឆ្ងាយទៀតដែលត្រូវទៅ។ អ្នកត្រូវតែបន្តដោយស្ងប់ស្ងាត់ និងដាក់ខ្លួន”៕

*[FotMob]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT