ក្រុមអ្នកគាំទ្ររបស់ជម្រើសជាតិឥណ្ឌូណេស៊ី បានលើកបដាចំអកដល់ជម្រើសជាតិរបស់ខ្លួន ក្នុងការប្រកួតទល់ក្រុមសិង្ហបុរីកាលពីយប់មិញនេះ។
ក្រុមខ្លាំងឥណ្ឌូណេស៊ី បានបរាជ័យក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះសិង្ហបុរី ក្នុងលទ្ធផល ១-០ នាពានរង្វាន់ AFF Suzuki Cup 2018 ។ ក្នុងការប្រកួតនោះដែរ គេសង្កេតឃើញមានក្រុមអ្នកគាំទ្ររបស់ឥណ្ឌូណេស៊ី១ក្រុមបានលើកបដាមួយសរសេរចំអកដល់ក្រុមជម្រើសជាតិរបស់ខ្លួន។ ១ឃ្លាដែលពួកគេលើកនោះគឺបានសរសេរថា៖ “តើអ្នកមិនខ្មាស់ក្រុមយុវជនរបស់អ្នកទេឬ ចំពោះសមិទ្ធផលដែលពួកគេធ្វើបាន? Oops!”។
សូមបញ្ជាក់ថាក្រុមថ្នាលយុវជនរបស់ឥណ្ឌូណេស៊ី ពិតជាធ្វើបានល្អមែនទែន។ ជាក់ស្ដែងក្រុម U19 ឥណ្ឌូណេស៊ីបានឡើងដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC U19 Championship ស្របពេលក្រុម U23 វិញ ក៏បានឈានដល់វគ្គចាញ់ធ្លាក់នៅ Asian Games 2019 ថែមទៀតផង៕ប្រភពFoxsportsasia