Benzema ​ចោទ​លោក Deschamps ​ថា​ជា​មនុស្ស​កុហក​

​ខ្សែ​ប្រយុទ្ធ Karim Benzema ​បាន​ចោទ​លោក Didier Deschamps ​ថា​ជា​មនុស្ស​បោក​ប្រាស់ កុហក​អ្នក​គាំទ្រ ចំពោះ​បញ្ហា​ថា​ខ្លួន​មាន​របួស​ទៅ​មិន​អាច​ចូល​លេង​ជម្រើស​ជាតិ​បារាំង​បាន​។

​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ការ​ឆ្លើយឆ្លង​គ្នា​រវាង​គ្រូ​បង្វឹក​បារាំង ​និង​ខ្សែ​ប្រយុទ្ធ​បារាំង​ខាង​លើ​បាន​កើត​មាន​ឡើង​ជា​ថ្មី​ម្ដង​ទៀត។ ​លោក Didier Deschamps ​បាន​ប្រាប់​ទៅ​អ្នក​កាសែត​ថា​ការ​មិន​អាច​លេង World Cup ​បាន​របស់ Benzema ​គឺ​ដោយសារ​សាមី​ខ្លួន​ផ្ទាល់​ប្រាប់​លោក​ថា​មាន​បញ្ហា​របួស​មិន​អាច​បន្ដ​នៅ​ជម្រើស​ជាតិ​បាន​ទៀត​នោះ​ទេ​ក្នុង​យុទ្ធនាការ​ប្រកួត FIFA World Cup 2022 ​កន្លង​ទៅ។ តែ​បើ​តាម​សាមី​ខ្លួន Benzema ​វិញ ​អះអាង​ថាសម្ដី​ទាំង​អស់​នោះ​មិន​ពិត​នោះ​ទេ។

 

​ខ្សែ​ប្រយុទ្ធ​កំពុង​លេង​ឱ្យ​ក្លឹប Real Madrid ​បាន​ចោទ​លោក Didier Deschamps ​ថា​ជា​មនុស្ស​កុហក​អ្នក​គាំទ្រ​ហើយ។ ​ស្រប​ពេល​អ្នក​គាំទ្រ​ក៏​បាន​មើល​ឃើញ​ថា​មាន​រឿង​នៅ​ពី​ក្រោយ​ដូច​គ្នា ព្រោះ​ក្រោយ​ពី​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​បារាំង​ហើយ Benzema ​អាច​លេង​ឱ្យ​ក្លឹប Real Madrid ​បាន​ជា​ធម្មតា។ ខណៈ​ដែល​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ ​បារាំង​មាន​ឱកាស​ហៅ Benzema ​មក​លេង​ឱ្យ​បាន ប៉ុន្តែ​ចុង​ក្រោយ​លោក Didier Deschamps ​មិន​កោះ​ហៅ​គេ​វិញ​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT