Chelsea ​បន្ដ​ជ័យជម្នះ​ប្រកួត​ទី ៣ ​ក្រោយ​យក​ឈ្នះ Leicester City ​៣-១

​ក្រុម​តោ​ខៀវ Chelsea ​បាន​បន្ដ​យក​ឈ្នះ​លើ​ក្រុម Leicester City ​ក្នុង​លទ្ធផល ៣-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​កាល​ពី​យប់មិញ​នេះ​។

​ក្រុម​ដឹក​នាំ​ដោយ​លោក Graham Potter ​កំពុង​ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការ​ប្រកួត​៣​ប្រកួត​មក​នេះ។ ​ជាក់​ស្ដែង​នៅ​យប់មិញ ​ប៉ះ​ក្រុម​ខ្លាំង​Leicester City ពួកគេ​នៅ​តែ​អាច​គ្រប់គ្រង​ការ​ប្រកួត​បាន ​និង​ថែម​ទាំង​រក​បាន​ដល់​ទៅ​៣​គ្រាប់​ថែម​ទៀត។ ដោយ​៣​គ្រាប់​នោះ​រក​បាន​ដោយ Ben Chilwell, Kai Havertz ​និង​ Mateo Kovacic ​។ ​ក្រោយ​ពី​ឃើញ​ទម្រង់​លេង​ល្អ​របស់​ក្រុម​នេះ​ដែរ ​អ្នក​គាំទ្រ​តោ​ខៀវ បច្ចុប្បន្ន​ក៏​សប្បាយ​ចិត្ត ​ហើយ​រំពឹង​នឹង​អាច​រក្សា​លទ្ធផល​បែប​នេះ​បន្ដ​ទៅ​ទៀត ជា​ពិសេស​ក្នុង​ក្របខណ្ឌ UEFA Champions League ​តែ​ម្ដង ដែល​ពួកគេ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ។

​ដោយ​ឡែក​នៅ Premier League ​វិញ ​ក្រុម Chelsea ​បច្ចុប្បន្ន​នៅ​លេខ​១០​ក្នុង​តារាង​មាន​៣៧​ពិន្ទុ ឆ្លង​កាត់​២៦​ប្រកួត​មក​នេះ។ ​ចំណាត់​ថ្នាក់​នេះ​ដែរ ពួកគេ​នៅ​ឆ្ងាយ​ពី​តំបន់ Top4 ​រហូត​ដល់​១១​ពិន្ទុ​ទៀត​ឯ​ណោះ ស្រប​ពេល​ការ​ប្រកួត​វិញ​នៅ​សល់​១២​ប្រកួត​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT