Liverpool ​កាន់​តែ​ឃ្លាត​ពី​តំបន់ Top4 ​ហើយ ​ក្រោយ​ចាញ់ Bournemouth ​១-០​

​ក្រុម​ហង្ស​ក្រហម Liverpool ​កាន់​តែ​ឃ្លាត​ពី​តំបន់ Top4 ​មែនទែន​ហើយ ​ក្រោយ​ពី​លេង​ចាញ់​ក្រុម Bournemouth ​ក្នុង​លទ្ធផល ​១-០ ​ក្នុង​ក្របខណ្ឌ English Premier League ​។

​កាល​ពី​សប្ដាហ៍​មុន Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Manchester United ​ដល់​ទៅ ៧-០ ​ឯ​ណោះ ប៉ុន្តែ​មក​សប្ដាហ៍​នេះ​វិញ ឃើញ​ថា​ពួកគេ​បែរ​ជា​លេង​ចាញ់​ក្រុម Bournemouth ​ទៅ​វិញ ​ក្នុង​លទ្ធផល ​១-០។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​របស់​លោក Klopp ​បាន​ប្រើប្រាស់​កីឡាករ​ពេញ​អស់​ទៅ​ហើយ ប៉ុន្តែ​នៅ​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ដដែល។ ​ពួកគេ​មាន​ឱកាស​តាម​ស្មើ​បាន​ដែរ ​ក្រោយ​ពី Salah ​ទទួល​បាន​បាល់​ប៉េណាល់ទី ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ រូបគេ​ស៊ុត​មិន​ចូល​ទៅ​វិញ។

​មក​ដល់​ពេល​នេះ Liverpool ​ស្ថិត​នៅ​លេខ​៥​ក្នុង​តារាង Premier League ​ដោយ​មាន​៤២​ពិន្ទុ។ ស្រប​ពេល​ក្រុម​លេខ​៤ Spurs ​វិញ ​មាន​ដល់​៤៨​ពិន្ទុ​ទៅ​ហើយ។ ​ចំណាត់​ថ្នាក់​លេខ​៥​របស់ Liverpool ​ក៏​នឹង​ប្រែប្រួល​ផង​ដែរ ​ប្រសិន​បើ Newcastle United ​អាច​ឈ្នះ​២​ប្រកួត​នៅ​ក្នុង​ដៃ​របស់​គេ​ទៀត ​នោះ​នឹង​ហក់​មក​កាន់​លេខ​៥​ជំនួស​វិញ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT