Ten Hag ​ព្រមាន De Gea ​កុំ​បង្កើត​កំហុស​ច្រើន​ពេក ​ប្រយ័ត្ន​បាត់​​ឱកាស​ជម្រើស​ដំបូង​

​លោក Erik Ten Hag ​បាន​និយាយ​ព្រមាន​ទៅ​កាន់​អ្នក​ចាំទី David de Gea ​ថា​កុំ​ឱ្យ​មាន​កំហុស​ច្រើន​ពេក​សម្រាប់​ការ​ប្រកួត​ខាង​មុខ​នេះ ​ព្រោះ​កន្លង​មក​មាន​គេ​បង្ក​កំហុស​ដែល​មិន​សម​ឱ្យ​កើត​មាន​ច្រើន​លើក​មក​ហើយ។

​De Gea ​ជា​អ្នកចាំទី​ដៃ​ទី​មួយ​របស់​ក្រុម Manchester United ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​អ្នក​ចាំទី​សញ្ជាតិ​អេស្ប៉ាញ​នេះ ​បាន​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​ជា​ច្រើន​ឱ្យ​បិសាច​ក្រហម ប៉ុន្តែ​ក៏​មាន​បង្ក​កំហុស​មិន​គួរ​ឱ្យ​កើត​មាន​ច្រើន​ដែរ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ។ ​រហូត​ដល់​លោក Ten Hag ​កត់​សម្គាល់​ទៅ​ហើយ ​និង​បាន​និយាយ​ព្រមាន​ទៅ​កាន់​រូបគេ​ផង​ដែរ។

​អ្នក​ចាត់ការ​ក្រុម​សញ្ជាតិ​ហុល្លង់​បាន​លើក​ឡើង​ថា​៖ “​ពី​ថ្ងៃ​នេះ ​ខ្ញុំ​មិន​អាច​ព្រងើយ​ជាមួយ​កំហុស​ De Gea ​នោះ​ទេ។ ខ្ញុំ​មិន​ដឹង​ថា​មូល​ហេតុ​អ្វី​បាន​ជា​គាត់​មិន​អាច​ទាត់​ចំ​បាល់​បាន ប្រហែល​ជា​គាត់​មិន​ទាន់​ស្ទាត់​ជាមួយ​គ្រាប់​បាល់​នៅ Europa League ​ឬ​យ៉ាង​ណា។ រឿង​មួយ​ដែល​ខ្ញុំ​ដឹង​ច្បាស់​គឺ​គាត់​ត្រូវ​តែ​ដោះស្រាយ​រឿង​នេះ ​និង​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត។ មិន​ថា​តែ​គាត់​ទេ យើង​ទាំង​អស់​គ្នា​ក៏​ត្រូវ​ប្រឹងប្រែង​ហ្វឹកហាត់​ផង​ដែរ ​នារ​ដូវ​កាល​នេះ​យើង​ត្រូវ​ពង្រឹង​សមត្ថភាព ​និង​ធ្វើ​ឱ្យ​កាន់​តែ​បាន​ល្អ​ថែម​ទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT