Potter ​៖ ​សម្ពាធ​នៅ​លើ​ស្មា​លែង​សូវ​ធ្ងន់ ​ក្រោយ​ឈ្នះ​២​ប្រកួត​ជាប់​គ្នា​

​លោក Graham Potter ​បាន​អះអាង​ថា​សម្ពាធ​នៅ​លើ​ស្មា​មិន​សូវ​ជា​ធ្ងន់​ដូច​មុន​នោះ​ទេ បន្ទាប់​ពី​ក្រុម Chelsea ​ទទួល​បាន​ជ័យជម្នះ​២​ប្រកួត​ជាប់​គ្នា​មក​នេះ។

​២​ប្រកួត​ចុង​ក្រោយ​នេះ ​ក្រុម​តោ​ខៀវ Chelsea ​បាន​យក​ឈ្នះ​លើ​ក្រុម Leeds United ​និង Dortmund ​បាន​ឱកាស​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Champions League ​ហើយ។ ​ជាមួយ​ការ​ធ្វើ​បាន​ល្អ​នេះ​ដែរ ​ក៏​បាន​បន្ធួរ​សម្ពាធ​មក​លើ​អ្នក​ចាត់ការ​ក្រុម Potter ​ផង​ដែរ ត្បិត​អី​តាំង​ពី​ចូល​កាន់​តំណែង​មក ​លោក​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​នោះ​ទេ ​បើ​ទោះ​ជា​ទិញ​កីឡាករ​ថ្មី​ចូល​យ៉ាង​ច្រើន​ក៏​ដោយ។

ជាក់​ស្ដែង​នៅ​យប់​នេះ ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Leciester City ​ទៀត ​លោក Potter ​បាន​និយាយ​ថា​៖ “ខ្ញុំ​ក៏​ដូច​អ្នក​គាំទ្រ​របស់​យើង​ដែរ ​ដែល​តែងតែ​សប្បាយ​ចិត្ត​នៅ​ពេល​ទទួល​បាន​ជ័យជម្នះ។ ​ជ័យជម្នះ​២​ប្រកួត ​វា​ងាយ​ស្រួល​បន្ដិច​ហើយ​សម្រាប់​យើង ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​សប្បាយ​ខ្លាំង​ពេក​ដែរ ព្រោះ​ការ​ប្រកួត​នៅ​មាន​ច្រើន​ទៀត។ តែ​យ៉ាង​ណា ​វា​ក៏​បាន​បន្ថយ​សម្ពាធ​សម្រាប់​យើង​ផង​ដែរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT