អីយ៉ា! ​PSG ​ចង់​បាន Maguire ​ពី Man Utd ​ផង​ក្នុង​តម្លៃ​៥០​លាន​ផោន​

​ក្លឹប PSG ​មាន​បំណង​ចង់​បាន​ខ្សែ​ការពារ​អង់គ្លេស Harry Maguire ​ពី​ក្រុម​បិសាច​ក្រហម Manchester United ​ថែម​ទៀត​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​៥០​លាន​ផោន។

​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ ​ក្រុម PSG ​បាន​ទាក់ទង​ទៅ​កាន់​ក្រុម Man Utd ​ដើម្បី​ចង់​បាន Maguire ​ទៅ​រួម​ក្រុម ​ក្រោយ​ពី​ឃើញ​ថា​រូបគេ​មិន​សូវ​បាន​លេង​ទៀងទាត់​នោះ​ទេ។ តែ​ដោយ​សារ​មាន​លក្ខខណ្ឌ​ចរចា​ច្រើន​ពេក ទើប​ការ​ផ្ទេរ​មួយ​នោះ​មិន​អាច​ទៅ​រួច ​ហើយ​ខ្សែ​ការពារ​រូប​នេះ​ក៏​បន្ដ​នៅ Old Trafford ​ទៀត ​និង​អង្គុយ​បម្រុង​បន្ដ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Erik ten Hag។

​យ៉ាងណាមិញ PSG ​ទំនង​ជា​បន្ដ​ចង់​បាន​អតីត​កីឡាករ Leicester City ​នេះ​ទៀត ព្រោះ​រូបគេ​មិន​បាន​ចូល​លេង​នោះ​ទេ​នៅ​ប្រកួត​ចុង​ក្រោយ​នេះ។ ​ដោយសារ​ការ​មិន​សូវ​បាន​លេង ​ហើយ​ដាក់​តម្លៃ​ដល់​ទៅ​៥០​លាន​ផោន​ផង​នោះ ទើប​បាន​ជា​ប្រភព​ជា​ច្រើន​ជឿ​ជាក់​ថា​ការ​ផ្ទេរ​មួយ​នេះ​ទំនង​ជា​អាច​កើត​មាន​ឡើង​ជាក់​ជា​មិន​ខាន​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​​ខាង​មុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT