Jose Mourinho ​ឌឺ​អ្នក​គាំទ្រ Juventus ​ម៉ា​ឆ្ងាញ់​យប់មិញ ​ក្រោយ​ឈ្នះ ២-១

ក្រុម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Juventus ​ក្នុង​លទ្ធផល ២-១​​នៅ​ទឹក​ដី​អ៊ីតាលី​ផ្ទាល់ ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ UEFA Champions League ។

ក្នុង​ការ​ប្រកួត​នោះ Ronaldo ​ពិត​ជា​រក​គ្រាប់​បាល់​បាន​មែន ​ដោយ​នៅ​នាទី​៦៥​។ យ៉ាងណាមិញ ​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ​នាទី​៨៦ Mata ​ទាត់​បាល់​Free Kick ​យ៉ាង​ស្អាត​បញ្ចូល​ទី​តាម​បាន​ស្មើ។ ហើយ​៣​នាទី​បន្ទាប់​មក ​កីឡាករ Sandro ​បាន​ទាត់​បាល់​ចូល​ទី​ខ្លួន​ឯង​ទៀត ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​បិសាច​ក្រហម​ឈ្នះ​ក្នុង​លទ្ធផល ១-២។

ជ័យជម្នះ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Jose Mourinho ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ ដោយ​ចប់​ការ​ប្រកួត ​បាន​បង្ហាញ​កាយ​វិការ​ឌឺ​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ ​យក​ដៃ​ដាក់​ក្បែរ​ត្រចៀក​​ធ្វើ​មុខ​ឌឺ​ទៀត។ ចំពោះ​រឿង​នេះ សាមី​ខ្លួន​បាន​បញ្ជាក់​ថា​៖ អ្នក​គាំទ្រ​បាន​ស្រែក​ជេរ​ខ្ញុំ​សឹង​ពេញ​៩០​នាទី តែ​ខ្ញុំ​មិន​បាន​ជេរ​ទៅ​វិញ​ទេ ខ្ញុំ​គ្រាន់​តែ​ធ្វើ​កាយវិការ​តប​ត​បន្តិច​បន្តួច​។ ខ្ញុំ​គោរព​ Juventus ខ្ញុំ​គោរព​កីឡាករ​ និង​អ្នក​ចាត់​ការ​របស់​គេ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT