Al Hilal ​ជា​ក្លឹប​ដំបូង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA Club World Cup

​ក្លឹប​នៅ​អារ៉ាប់ប៊ីសាអូឌីត Al Hilal ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA Club World Cup ​ហើយ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Flamengo ​បាន​ក្នុង​លទ្ធផល ​៣-២ ។

​ពិត​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​មែន​សម្រាប់​ក្រុម Al Hilal ​ដែល​ពួកគេ​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង Flamengo ​បាន​ក្នុង​លទ្ធផល ៣-២ ​នេះ។ ​ដោយ​ជំនួប​នេះ​ដែរ Flamengo ​នៅ​សល់​ត្រឹម​គ្នា​១០​នាក់​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​មួយ​នេះ​មិន​ពេញ​ជើង​ឡើយ។ ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្លឹប​ចេញ​ពី​អារ៉ាបបីសាអូឌីត ​មាន​ឱកាស​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ FIFA Club World Cup ​នេះ​។

​ពួកគេ​នៅ​ឈរ​ចាំ​សិន ​ចំពោះ​ក្រុម​ដែល​ត្រូវ​ឡើង​មក​ប៉ះ រវាង​ក្រុម Real Madrid ​ជើង​ឯក​នៅ​អឺរ៉ុប ​ឬ Al Ahly ​របស់​ប្រទេស​អេហ្ស៊ីប។ ដោយ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​យ​ប់​នេះ វេលា​ម៉ោង​២​រំលង​អាធ្រាត្រ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT