Valencia ​បណ្ដេញ​គ្រូ​​បង្វឹក Gennaro Gattuso ​ចេញ ​ក្រោយ​ដឹក​នាំ​បាន​៧​ខែ​

​ក្លឹប​ Valencia ​បាន​សម្រេច​បណ្ដេញ​លោក Gennaro Gattuso ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ ​ក្រោយ​ពី​ដឹក​នាំ​ក្លឹប​នេះ​បាន​ត្រឹម​៧​ខែ​ប៉ុណ្ណោះ។

​លោកGennaro Gattuso ចូល​មក​ដឹក​នាំ​ក្លឹប​នេះ ​បាន​ត្រឹម​២២​ប្រកួត​ប៉ុណ្ណោះ។ ​លទ្ធផល​ក្រុម​ស្ថិត​នៅ​លេខ​១៤​ក្នុង​តារាង La Liga ​បាន​ធ្វើ​ឱ្យ​លោក​មិន​អាច​បន្ដ​ការងារ​បាន​ទៀត​ទេ។ ​ជាក់​ស្ដែង​៤​ប្រកួត​ចុង​ក្រោយ ចាញ់​៣​ប្រកួត​ទៅ​ហើយ ដូច្នេះ​ទើប​អ្នក​គាំទ្រ​ក៏​ដូចជា​ថ្នាក់​ដឹក​នាំ​ក្លឹប​ត្រូវ​តែ​បណ្ដេញ​លោក​ចេញ​ហើយ ដើម្បី​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​មក​ជំនួស​វិញ​ទៀត។ ​

ដោយ​ឡែក​សម្រាប់​ក្លឹប Valencia ​តាំង​ពី​មាន​ម្ចាស់​ក្លឹប​ថ្មី​លោក Peter Lim ​នៅ​ឆ្នាំ​២០១៤​មក ឃើញ​ថា​ពួកគេ​មិន​ជោគជ័យ​នោះ​ទេ។ ​ត្រឹម​ពេល​ជិត​១០​ឆ្នាំ​មក​នេះ ពួកគេ​ប្ដូរ​គ្រូ​បង្វឹក​១០​នាក់​ទៅ​ហើយ។ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Gennaro Gattuso ​ចំនួន​២២​ប្រកួត ​គឺ​ចាញ់​១០​ប្រកួត ឈ្នះ​៧​ប្រកួត ​និង​ស្មើ​៥​ប្រកួត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT