Joao Cancelo ​ផ្ទេរ​ទៅ​លេង​នៅ Bayern ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង ​និង​កុងត្រា​ទិញ​ផ្ដាច់​៦១​លាន​ផោន

​ខ្សែ​ការពារ​ Joao Cancelo ​បាន​សម្រេច​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប Bayern Munich ​ទៅ​ហើយ ​ដោយ​ស្ថិត​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​៦​ខែ​សិន ​មុន​ពេល​ទិញ​យក​ផ្ដាច់​ក្នុង​តម្លៃ​៦១​លាន​ផោន។

​Cancelo ​ជា​ខ្សែ​ការពារ​សំខាន់​ម្នាក់​របស់​ក្រុម Manchester City ​នឹង​តែង​ទទួល​បាន​ការ​គាំទ្រ​ជា​និច្ច​ពី​លោក Pep ​។ យ៉ាងណាមិញ ​មួយ​រយៈ​នេះ​ទម្រង់​លេង​របស់​គេ​មិន​ល្អ​ឡើយ ​ហើយ​លោក Pep ​ក៏​សម្រេច​ចិត្ត​មិន​ដាក់​ឱ្យ​គេ​ចូល​លេង​ជម្រើស​ដំបូង​ទៀត​ទេ។ ដូច្នេះ​ហើយ ទើប​ក្លឹប​និង​សាមី​ខ្លួន​សម្រេច​រក​ផ្លូវ​ចេញ​មួយ ល្អ​ទាំង​សង​ខាង​តែ​ម្ដង។ ​នេះ​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ផង​ដែរ ​ដែល​ក្លឹប​មេឃ​ខៀវ ​សម្រេច​ចិត្ត​ឱ្យ​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​ចាកចេញ​ទៅ​វិញ។​

​ក្លឹប Bayern Munich ​ជា​អ្នក​យក​ខ្សែ​ការពារ​ខាង​លើ ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​៦​ខែ​សិន​រហូត​ដល់​ចប់​រដូវ​កាល ​មុន​ពេល​ចុះ​កុងត្រា​ទិញ​ផ្ដាច់​ក្នុង​តម្លៃ​ខ្លួន​៦១​លាន​ផោន។ ​Joao Cancelo ​គឺ​ជា​ខ្សែ​ការពារ​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ប្រចាំ​រដូវ​កាល​២​ដង​ផង​ដែរ​នៅ​ក្របខណ្ឌ English Premier League ​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT