“គាត់នឹងមិនបញ្ចប់អាជីពរបស់គាត់នៅ Al Nassr នោះទេ គាត់នឹងត្រលប់ទៅអឺរ៉ុបវិញ” – Rudi Garcia បញ្ជាក់ពីអនាគត Ronaldo

លោក Rudi Garcia អ្នកចាត់ការទូទៅរបស់ក្លិប Al Nassr បានទម្លាយចេញការអះអាងអំពីអនាគតរបស់ Cristiano Ronaldo។ វីរបុរសជនជាតិ​ព័រទុយហ្គាល់​បានមកដល់ Mrsool Park ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំកាលពីដើមខែនេះ។
ការផ្លាស់ប្តូររបស់គាត់ទៅកាន់ Saudi Pro League គឺជាលើកទីមួយហើយដែលខ្សែប្រយុទ្ធជើងចាស់រូបនេះបានលេងបាល់ទាត់នៅក្រៅទ្វីបអឺរ៉ុប។ Garcia អះអាង​ថា Ronaldo វ័យ​៣៧​ឆ្នាំ​នឹង​ត្រឡប់​ទៅ​អឺរ៉ុប​វិញ​ដើម្បី​បញ្ចប់​អាជីព​របស់​ខ្លួន។ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​បាន​និយាយ​តាម​រយៈ talkSPORT ថា៖

“Cristiano Ronaldo គឺជាការបន្ថែមភាពវិជ្ជមានមួយ ខណៈដែលគាត់ជួយពង្រីកសមត្ថភាពខ្សែការពារ។ គាត់គឺជាកីឡាករល្អបំផុតម្នាក់ក្នុង ពិភពលោក។ គាត់នឹងមិនបញ្ចប់អាជីពរបស់គាត់នៅ Al Nassr នោះទេ គាត់នឹងត្រលប់ទៅអឺរ៉ុបវិញ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT