Cavani, Godin និងសហព័ន្ធបាល់ទាត់អ៊ុយរូហ្គាយរងពិន័យ FIFA ពីបទអាកប្បកិរិយាមិនសមរម្យនៅ World Cup

Edinson Cavani និង Diego Godin ស្ថិតក្នុងចំណោមកីឡាករបួននាក់ដែលត្រូវបាន FIFA ពិន័យព្យួរសម្រាប់ប្រតិកម្មខឹងសម្បារបស់ពួកគេចំពោះការ ធ្លាក់ចេញពី World Cup របស់អ៊ុយរូហ្គាយកាលពីខែមុន។

ក្រុមអ៊ុយរូហ្គាយរងបរាជ័យហើយធ្លាក់ចេញពីពូល H ក្នុងប្រទេសកាតា បើទោះបីជាឈ្នះការប្រកួតចុងក្រោយរបស់ពួកគេក្នុងលទ្ធផល ២-០ ទល់នឹងហ្គាណាក៏ដោយ ដោយកូរ៉េខាងត្បូងបាននាំមុខដោយបានឡើងទៅវគ្គបន្តដោយសារតែការស៊ុតបញ្ចូលទីច្រើនជាង។អ៊ុយរូហ្គាយមានការខឹងសម្បារនៅពេលដែល Cavani ត្រូវបានបដិសេធក្នុងការស៊ុតបាល់ប៉េណាល់ទីចុងម៉ោង បន្ទាប់ពីបានធ្លាក់ខ្សែប្រយុទ្ធ Valencia រូបនេះបានរុញអ្នកត្រួតពិនិត្យ VAR បន្ទាប់ពីផ្លុំកញ្ចែចុងក្រោយ ខណៈដែលមិត្តរួមក្រុមរបស់គាត់ជាច្រើនបានឡោមព័ទ្ធអាជ្ញាកណ្តាល Daniel Siebert។

FIFA កាលពីថ្ងៃសុក្របានបង្ហាញថា Cavani និងប្រធានក្រុម Godin ត្រូវបានរងពិន័យព្យួរមួយប្រកួត ខណៈដែលពួកគេក៏ត្រូវចូលរួមក្នុងសេវាកម្មបាល់ទាត់សហគមន៍ និងបង់ប្រាក់ពិន័យចំនួន ១៦.២៦៨ដុល្លារ។

ខ្សែការពារ Jose Gimenez របស់ក្លឹប Atletico Madrid និងអ្នកចាំទី Fernando Muslera របស់ក្លឹប Galatasaray ត្រូវបានហាមឃាត់មិនអោយលេងចំនួន៤ ប្រកួតដោយស្ថាប័ន FIFA ខណៈដែលពួកគេត្រូវបានគេពិន័យជាប្រាក់រហូតដល់ 21,691 ២១.៦៩១ដុល្លារ ហើយថែមទាំងបានបញ្ជាឱ្យធ្វើការងារសេវា បាល់ទាត់សហគមន៍ផងដែរ។គណៈកម្មាធិការវិន័យរបស់ FIFA ក៏បានរកឃើញថាសហព័ន្ធបាល់ទាត់អ៊ុយរូហ្គាយមានទំនួលខុសត្រូវចំពោះអាកប្បកិរិយារើសអើងរបស់អ្នកគាំទ្រក្នុង ការប្រកួតថ្ងៃទី២ ខែធ្នូ ក៏ដូចជាសម្រាប់ការប្រព្រឹត្តិខុស អាកប្បកិរិយាប្រមាថ និងការរំលោភលើគោលការណ៍នៃការលេងដោយយុត្តិធម៌ដែលបង្ហាញ ដោយកីឡាករ។

FIFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វានឹងនាំឱ្យអ៊ុយរូហ្គាយលេងការប្រកួតបន្ទាប់របស់ពួកគេជាមួយនឹងការបិទកីឡដ្ឋានមួយផ្នែក ដោយមិនមានអ្នកគាំទ្រណាម្នាក់អនុញ្ញាតនៅពីក្រោយកន្លែងអ្នកចាំទីនៅចុងបញ្ចប់នីមួយៗនោះទេ។

សហព័ន្បាល់ទាត់អ៊ុយរូហ្គាយក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៥៤.២២៨ដុល្លារផងដែរ៕

ប្រភព៖ FotMob

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT