អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ទៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​វិញ​

​លោក Fernando Santos អតីត​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​បាន​ទៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​ហើយ ​ក្រោយ​ពី​ពិធី​បង្ហាញ​ខ្លួន​ធ្វើ​ឡើង​នៅ​យប់មិញ​នេះ​។

​លោក Santos ​បាន​ដឹក​នាំ​ក្រុម​ព័រទុយហ្គាល់​ជោគជ័យ​ខ្លាំង​នៅ​ឆ្នាំ​២០១៦ ដោយ​ឈ្នះ​ពាន​រង្វាន់ Euro 2016 ​នៅ​គ្រា​នោះ​យក​ឈ្នះ​បារាំង។ ​ហើយ​ដល់​ឆ្នាំ​២០១៩​ទៀត ​លោក​ក៏​នាំ​ព័រទុយហ្គាល់​នេះ​ឈ្នះ​ពាន​រង្វាន់​មួយ​ទៀត​គឺ UEFA Nations League ​។ ​តែ​យ៉ាង​ណា​នៅ​ព្រឹត្តិការណ៍ World Cup ​វិញ​ឃើញ​ថា​លោក​ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ទេ។ ​ចុង​ក្រោយ​នៅ FIFA World Cup 2022 ​លោក​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ម៉ារុក​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ធ្វើ​ឱ្យ​របូត​កៅអី​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ព័រទុយហ្គាល់​តែ​ម្ដង។

​តែ​គ្រាន់​តែ​ចាកចេញ​ភ្លាម ​បុរស​វ័យ​៦៨​ឆ្នាំ​ក៏​ចាប់​ផ្ដើម​អាជីព​ថ្មី​ទៀត​ផង​ដែរ។ ​លោក​បាន​ចូល​ខ្លួន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​វិញ​ម្ដង​។ គោលដៅ​សម្រាប់​ដំបូង​របស់​លោក​ក្នុង​ការ​ដឹក​នាំ​ប៉ូឡូញ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទទួល​បាន​កៅអី​វគ្គ​ចុង​ក្រោយ​នៅ Euro 2024 ​ខាង​មុខ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT