​ប្រវត្តិសាស្ត្រ ​កីឡាករ​ប្រដាល់​សកល​ រ៉ាចាពៅ ​ឡើង​ដណ្ដើម​មេដាយ​មាស​ជើង​ឯក​អាស៊ី​

​កីឡាករ​ប្រដាល់​សកល​កម្ពុជា ​រ៉ាចាពៅ អាប់ឌុលឡា ​បាន​សាង​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ហើយ​សម្រាប់​កម្ពុជា ​ក្រោយ​ពី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើងឯក​ទ្វី​អាស៊ីASBC Asian U22 Men &Women Boxing Championship 2023 នៅប្រទេសថៃ។

កំណត់​ត្រា​នេះ​កើត​ឡើង​ក្រោយ​រូបគេ​ឈ្នះ​កីឡាករ​កៀហ្ស៊ីស៊ីស្ថាន ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ នៅ​ប្រទេស​ថៃ ​នៅថ្ងៃចន្ទ ​ទី២៣ ​ខែមករា ​ឆ្នាំ២០២៣​នេះ។ ​ នេះ​ជា​ជោគជ័យ និង​កំណត់​ត្រា​ប្រវត្តិ​សាស្រ្ត​ថ្មី​សម្រាប់​សហព័ន្ធ​ក្នុង​ការ​ឈាន​ឆ្ពោះ​ទៅ​រៀប​ចំការ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ២០២៣ នា​ខែ​ឧសភា ​ខាងមុខនេះ។

សហព័ន្ធ​កីឡា​ប្រដាល់​សកលកម្ពុជាបានបញ្ជូនប្រតិភូគ្រូបង្វឹក​ និងកីឡាករកីឡាការិនី​ ៦​រូប​ចូល​រួម​ប្រកួត​កីឡា​ប្រដាល់​សកល​ជ្រើសរើស​ជើង​ឯក​អាស៊ី​អាគ្នេយ៍ ​យុវជនអាយុក្រោម២២ឆ្នាំ​ ASBC Asian U22 Men &Women Boxing Championship 2023 នៅប្រទេសថៃ។ ​កម្ពុជា ​ទទួល​បាន​មេដាយ​សំរឹទ្ធ​មួយ​ហើយ ​ដោយ​កីឡាករ ពេញ វណ្ណថង ​បន្ទាប់​ពី​ចាញ់​កីឡាករ​កាហ្សាក់ស្ថាន​ក្នុង​វគ្គ​ពាក់​កណ្តាល់ផ្តាច់ព្រ័ត្រ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT