ផ្លូវការ! Floyd ​នឹង​ឡើង​សង្វៀន​ប្រដាល់​វិញ​មែន តែ​វៃ​នៅ​ជប៉ុន​ទេ ​ថ្ងៃ​ឆ្លង​ឆ្នាំ

Floyd Mayweather ​ដែល​ប្រកាស​ចូល​និវត្ត​ប៉ុន្មាន​ហើយ​នោះ ​នឹង​ចូល​សង្វៀន​វិញ​ត្រូវ​តតាំង​ជាមួយ​អ្នក​ប្រដាល់​លំដាប់​កំពូល​ជប៉ុន Tenshin Nasukawa ​នៅ​ទឹក​ដី​ជប៉ុន ​នា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ខាង​មុខ​នេះ។

Floyd ​ជា​អ្នក​ប្រដាល់​សាកល​លំដាប់​កំពូល ​និង​មិន​ដែល​បរាជ័យ​ឡើយ។ ដោយ​ឡែក​សម្រាប់ Tenshin ​វិញ ​ក៏​មិន​ធម្មតា​ដែរ រូបគេ​ជា​អ្នក​ប្រដាល់​ជប៉ុន ​ឆ្លង​កាត់​២៧​ប្រកួត ​មិន​ដែល​ចាញ់​ម្ដង​ណា​ឡើយ។ យ៉ាងណាមិញ ដោយសារ​តែ​១​វៃ​ស៊េរី ​និង​១​ទៀត​វៃ​សាកល ​ដូច្នេះ​ការ​ប្រកួត​ខាង​មុខ​នេះ ​នឹង​ធ្វើ​ឡើង​តាម​លក្ខខណ្ឌ​ពិសេស​មួយ។ ប៉ុន្តែ​លក្ខខណ្ឌ​ពិសេស​នោះ ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ឡើយ។

Floyd ​ធ្លាប់​បាន​និយាយ​ថា​រូបគេ​ចង់​ធ្វើ​ការ​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រុម​អ្នក​រៀប​ចំ​ការ​ប្រកួត​នៅ​ជប៉ុន។ មួយ​វិញ​ទៀត​ក្រុម Money Team ​របស់​ខ្លួន​ក៏​មាន​បំណង​នាំ​យក​កីឡាករ​ជា​ច្រើន​នាក់​មក​ស្គាល់​សង្វៀន Rizin ​ដែល​ជា​ការ​ប្រកួត​ធំ​របស់​ជប៉ុន​ផង​ដែរ៕ប្រភពBloodyelbow

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT