David Bechkham មកធ្វើ Football Clinic នៅទីក្រុងបាងកក ប្រទេសថៃ

បណ្តុំរូបភាពមួយចំនួនបង្ហាញពីការរៀបចំនូវកម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់ក្នុងប្រទេសថៃ ដោយកីឡាករវីរៈបុរសបាល់ទាត់អង់គ្លេស David Bechkham នៅទីលានហ្វឹកហាត់ SCG របស់ក្លិប Muangthong កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ។

ខាងក្រោមគឺជាកម្រងរូបថតមួយចំនួនរបស់ Beckham ជាមួយកុមារក្នុងប្រទេសថៃ៖

អតីតកីឡាកររបស់ក្លិប Manchester United គឺជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់ AIA Global ហើយត្រូវបានអញ្ជើញមកចូលរួមដើម្បីជួយផ្សព្វផ្សាយពីខួបគម្រប់រយៈពេល ៨០ឆ្នាំ របស់ក្រុមហ៊ុនធានារ៉ាប់រ៉ងនោះ ។

 

គាត់បាននិយាយថា៖ « ខ្ញុំពិតជារំភើបដែលបានមកទីនេះជួបអ្នកទាំងអស់គ្នា ហើយលេងទាត់បាល់បន្តិចបន្តួច ។ អ្នកទាំងអស់គ្នាមកទីនេះ គឺដោយសារតែចិត្តស្រលាញ់កីឡា និងចង់លេងបាល់ » ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT