ក្រុម Real Madrid បានបន្ដភាពខ្លាំងរបស់ខ្លួនទៀតហើយក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្ដោះអាសន្ន Santiago Solari ដោយឈ្នះក្រុម Valladolid ២-០។លេងនៅដីខ្លួនឯង ក្រុម Real Madrid ព្យាយាមវាយសម្រុកយ៉ាងខ្លាំងតាំងពីដើមតង់ទៅ ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីគូប្រកួតបានឡើយ។ រហូតត្រូវចាំដល់នាទី ៨៣ ទើបមានគ្រាប់បាល់ ដោយការស៊ុតយ៉ាងខ្លាំងរបស់ Vinicius Junior។
មាន១គ្រាប់នេះហើយ ទើបមាន១គ្រាប់ទៀត ដោយកីឡាករ Ramos បានបាល់ប៉េណាល់ទីនាទី៨៨ ដើម្បីយកជ័យជម្នះ ២-០ តែម្ដង។
នេះជាជ័យជម្នះជាថ្មីរបស់ខ្លួនរបស់ Real Madrid នៅ La Liga ក្រោយពីខកខានស្គាល់ពាក្យនេះជាច្រើនប្រកួតមកហើយ ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Julen ៕
ប្រភព៖ DailyMail