ការហ្វឹកហាត់ និងតេស្ដសមត្ថភាពរបស់កីឡាករ Usain Bolt ត្រូវបានចប់ហើយនៅ Central Coast Mariners ក្រោយពីមិនមានការចរចាគ្នាត្រូវ។
Bolt លេងបាន៩៥នាទីឱ្យក្រុមលេងនៅលីគកំពូលអូស្ត្រាលីខាងលើ ជាមួយការប្រកួត២ប្រកួត និងរកគ្រាប់បាល់បាន២គ្រាប់ផងដែរ។ យ៉ាងណាមិញការធ្វើតេស្ដនេះ បានបញ្ចប់ហើយក្លឹបមិនទាន់រកឃើញចំណុចពិសេសរបស់គេ ដើម្បីឈានដល់ការចុះកុងត្រាបាន។ ដូច្នេះហើយ ទើបចែកផ្លូវគ្នាតែម្ដង។
សាមីខ្លួនបាននិយាយដែរថា៖ “ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិករបស់ក្រុម Central Coast Mariners ទាំងអស់ក្នុងរយៈពេលដែលខ្ញុំមកទីនេះ។ ខ្ញុំមានអារម្មណ៍កក់ក្ដៅ ហើយក៏ជូនពរឱ្យក្លឹបទទួលបានជោគជ័យក្នុងការប្រកួតខាងមុខផងដែរ។ អរគុណអ្នកគាំទ្រ ដែលតែងតែលើកទឹកចិត្ត”។
Bolt ដើមឡើយជាកីឡាកររត់ប្រណាំងម្នាក់ និងឈ្នះមេដាយមាសកម្រិតអូឡាំពិកបានយ៉ាងច្រើន។ ដោយសារតែអស់អារម្មណ៍ជាមួយការរត់ប្រណាំងនោះហើយ ទើបលោកចង់ប្រកបអាជីពជាកីឡាករបាល់ទាត់វិញម្ដង៕ប្រភពDailyMail