តើកីឡាករព័រទុយហ្គាល់និយាយបែបណាក្រោយទម្លាក់ស្វីសអំឡុងពេលដែល Ronaldo នៅកៅអីបម្រុង?

Joao Felix, Pepe និង Goncalo Ramos មានបំណងចង់បកស្រាយដ៏សមស្រប់មួយទៅដល់អ្នកគាំទ្រចំពោះអវត្តមានរបស់ Cristiano Ronaldo និងទម្រង់លេងដ៏អស្ចារ្យរបស់ព័រទុយហ្គាល់ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃ World Cup។
Ronaldo ត្រូវ​បាន​គ្រូបង្វឹក Fernando Santos ដាក់ឲនៅកៅអីបម្រុងក្នុងការ​ប៉ះ​គ្នា​ជាមួយ​នឹង​ប្រទេស​ស្វីស​បន្ទាប់​ពី​មាន​ការមិនពេញចិត្តអំឡុងពេលប្តូរចេញនៃការចាញ់កូរ៉េក្នុងការប្រកួតបិទពូល។ 
Ramos វ័យ ២១ឆ្នាំបានចូលលេង និងស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងការប្រកួត World Cup លើកដំបូងរបស់គាត់ក្នុងជ័យជម្នះ ៦-១ ដែលហាក់ដូចជាបង្ហាញថាព័រទុយហ្គាល់លែងពឹងផ្អែកលើអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ពួកគេទៀតហើយ។ Ramos ខ្លួនឯងគឺជាមនុស្សដំបូងគេដែលនិយាយពី Ronaldo បន្ទាប់ពីការប្រកួតដោយបានលើកឡើងថា៖

“គាត់ជាប្រធានក្រុម គាត់គឺជាអ្នកដឹកនាំ ហើយយើងតែងតែទន្ទឹងរង់ចាំការលេងនៅក្បែរគាត់”។អវត្ដមានរបស់កីឡាករ Ronaldo ធ្វើឲ្យកីឡាករម្នាក់ទៀតនោះគឺ Felix ដែលចេញមកបញ្ចេញយោបល់អំពី Ronaldo ថា៖
“វាគឺជាការប្រកួតដ៏អស្ចារ្យមួយសម្រាប់ក្រុមទាំងមូល។ យើងចាប់ផ្តើមបានល្អតាំងពីនាទីដំបូង។ យើង​បាន​លេង​ការប្រកួត​ពេញ​លេញ ហើយ​ពេល​វា​ដូច​ជា​វា​ពិបាក​សម្រាប់​ក្រុមគូប្រជែងដែលចង់យកឈ្នះយើង។ មិនថា Cristiano នៅទីនោះឬអត់នោះទេ រឿងសំខាន់គឺក្រុម។ ក្រុម​ក៏​លេង​បាន​ល្អ​ដែរ​នៅ​ពេល Ronaldo នៅ​លើទីលាន”។
ខ្សែការពារជើងចាស់ Pepe បានយល់ស្រប ហើយគាត់បានបញ្ឈប់រាល់ពាក្យចចាមអារ៉ាមដែលថា Ronaldo កំពុងតែខឹងសម្បារចំពោះការសម្រេចចិត្តដាក់គាត់នៅកៅអីបម្រុង។ Pepe បាននិយាយថា៖“គាត់ដឹងយ៉ាងច្បាស់ថាអ្វីដែលសំខាន់បំផុតគឺ “ពួកយើងទាំងអស់គ្នា”។ អ្វី​ដែល​បាន​កើត​ឡើង​ថ្ងៃ​នេះ​គឺ​ជា​ជម្រើស​របស់​គ្រូ​បង្វឹក ហើយ​យើងត្រូវ​តែ​គោរពការសម្រេចចិត្តនេះ”៕

ប្រភព៖ Fotmob

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT