Rio Ferdinand ជឿជាក់ថាប្រេស៊ីលគឺជាក្រុមតែមួយគត់ដែលអាចរារាំងអង់គ្លេសមិនឱ្យឈ្នះ World Cup

វីរបុរសក្រុម Manchester United លោក Rio Ferdinand ជឿជាក់ថា ប្រេស៊ីលគឺជាក្រុមតែមួយគត់ដែលអាចបញ្ឈប់ក្រុមអង់គ្លេសនៅ World Cup ២០២២។

អង់គ្លេស​បាន​យក​ឈ្នះ​ទាំង​វេលស៍ និង​អ៊ីរ៉ង់ ហើយ​បាន​ស្មើ​ជាមួយ​អាមេរិក ដើម្បី​បញ្ចប់​ចំណាត់​ថ្នាក់​កំពូល​នៃ​ពូល B និង​បាន​រក្សា​កៅអី​ក្នុង​វគ្គ​ជម្រុះ World Cup។

Jordan Henderson បានបំបែកភាពជាប់គាំងសម្រាប់ក្រុមអង់គ្លេសក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងសេណេហ្គាល់ មុនពេលដែលប្រធានក្រុម Harry Kane រកបានគ្រាប់បាល់នាំមុខពីរគ្រាប់នៅតង់ទីមួយ។

តារាឆ្នើមរបស់ Arsenal​ កីឡាករ Bukayo Saka បានកប់គ្រាប់ទី៣ របស់អង់គ្លេសក្នុងតង់ទីពីរ ដើម្បីធានាដល់ក្រុមរបស់លោក Gareth Southgate ឈានដល់វគ្គ ៨ក្រុមចុងក្រោយ។ 

អង់គ្លេស​នឹង​ត្រូវ​ប៉ះ​ក្រុម​ការពារ​តំណែង​ជើងឯក World Cup បារាំង​ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​កីឡដ្ឋាន Al-Bayt នៅ​ថ្ងៃ​ទី១០ ខែ​ធ្នូ។

អតីតខ្សែការពាររបស់ United បាននិយាយថា ប្រេស៊ីលគឺជាក្រុមតែមួយគត់នៅ World Cup ដែលអាចប្រកួតប្រជែងតទល់ជាមួយអង់គ្លេស។

Ferdinand បាននិយាយថា៖

“ខ្ញុំបានមើលបារាំងលេងទល់នឹងប៉ូឡូញមុនពេលការប្រកួតអង់គ្លេស។ ដោយ​បាន​មើល​ការ​ប្រកួត​នោះ ខ្ញុំ​មិន​មាន​ការ​ភ័យ​ខ្លាច​ជម្រើសជាតិ​បារាំងនោះ​ទេ។ ការភ័យខ្លាចរបស់អង់គ្លេសមានតែមួយគត់គឺ Kylian Mbappe។

ពួកគេ​មិន​បាន​បង្ហាញ​អ្វីអស្ចារ្យឲ្យ​ខ្ញុំ​ឃើញនោះទេកាលពី​ម្សិលមិញ​ ពួកគេ​ពឹង​លើ​កីឡាករតែម្នាក់ទេ។ ប្រសិន​បើ​​អាច​រារាំង Mbappe បាននោះ ខ្ញុំ​មិន​ឃើញ​ថា​វា​ជា​បញ្ហា​សម្រាប់អង់គ្លេសលេងទល់​នឹង​បារាំង​នោះទេ” ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT