គ្រូ​បង្វឹក​កូរ៉េ​ខាង​ត្បូង ​លា​ឈប់​ហើយ ​បន្ទាប់​ពី​ក្រុម​ធ្លាក់​ពី World Cup

​លោក Paulo Bento ​គ្រូ​បង្វឹក​ក្រុម​កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​ពី​ការ​លា​ឈប់​ពី​តំណែង​របស់​ខ្លួន​ហើយ ​ក្រោយ​ពី​ក្រុម​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ប្រេស៊ីល​ក្នុង​លទ្ធផល ​៤-១ ។

​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នក​គាំទ្រ ​ដែល​ក្រុម​កូរ៉េ​ខាង​ត្បូង​របូត​គ្រាប់​បាល់​ដល់​ទៅ​៤​គ្រាប់​ឯ​ណោះ​នៅ​តង់​ទី​១។ ​ការ​របូត​ច្រើន​គ្រាប់​នេះ​ហើយ ​ធ្វើ​ឱ្យ​កូរ៉េ​មិន​អាច​វាយ​បក​ទៅ​លើ​ក្រុម​ប្រេស៊ីល​បាន​វិញ​នោះ​ទេ ពោល​គឺ​នៅ​តង់​ទី​២ ​ពួកគេ​អាច​រក​បាន​ត្រឹម​១​គ្រាប់​វិញ​ប៉ុណ្ណោះ ​ដើម្បី​បញ្ចប់​ការ​ប្រកួត​ចាញ់​ក្រុម​លេខ​១​លើ​លោក​ប្រេស៊ីល ​ក្នុង​លទ្ធផល ​៤-១។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​ភ្លាម ​លោក Paulo Bento ​គ្រូ​បង្វឹក​ក្រុម​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​៖ “ខ្ញុំ​ទើប​តែ​ប្រកាស​ប្រាប់​ទៅ​កីឡាករ ​និង​ថ្នាក់​ដឹក​នាំ​កូរ៉េ ​ហើយ​នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​​ខ្ញុំ​ដែល​ធ្វើ​ឡើង​តាំង​ពី​ខែ​កញ្ញា​មក​ម្ល៉េះ។ ​នៅ​ថ្ងៃ​នេះ ​ខ្ញុំ​អាច​ប្រាប់​ទៅ​អ្នក​រាល់​គ្នា​បាន​ហើយ​ពី​ការ​ចាកចេញ​របស់​ខ្ញុំ ​ហើយ​ខ្ញុំ​ក៏​អរគុណ​ដល់​គ្រប់​គ្នា​ដែល​បាន​គាំទ្រ​កន្លង​មក​ផង​ដែរ។ កីឡាករ​ទាំង​អស់​ពិត​ជា​ប្រឹងប្រែង​និង​ផ្ដល់​គ្រប់​យ៉ាង​ដល់​ក្រុម​ទាំង​មូល ខ្ញុំ​ពិត​ជា​មាន​មោទកភាព​ណាស់​ក្នុង​ការ​ដឹក​នាំ​ពួកគេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT