ប្រធានាធិបតីបារាំង Emmanuel Macron ទាយលទ្ធផល និងអ្នករកគ្រាប់បាល់រវាងបារាំង និងប៉ូឡូញត្រូវឥតខ្ចោះ

ការទស្សន៍ទាយដ៏ល្អឥតខ្ចោះមួយរបស់ប្រធានាធិបតីបារាំង Emmanuel Macron សម្រាប់ការប្រកួត World Cup ឆ្នាំ ២០២២ រវាងបារាំង និងប៉ូឡូញ ត្រូវបានបើកបង្ហាញ បន្ទាប់ពីការប្រកួតបានបញ្ចប់។

ការ​ប្រកួត​ជុំ​ទី ១៦បាន​បញ្ចប់​ដោយ​ពិន្ទុ ៣-១ ដែលនាំឲ្យក្រុមមាន់គកបារាំងឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ហើយក្រុមប៉ូឡូញរបស់ខ្សែប្រយុទ្ធ Barcelona កីឡាករ Lewandowski ត្រូវធ្លាក់ត្រឹមវគ្គនេះ។

Kylian Mbappe បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យ បន្ទាប់ពី Olivier Giroud បានបើកការស៊ុតបញ្ចូលទីគ្រាប់ដំបូងឲ្យបារាំង។ 

Robert Lewandowski បានស៊ុតបាល់ប៉េណាល់ទីឲ្យប៉ូឡូញ ដែលវាបានត្រឹមតែជាគ្រាន់គ្រាប់បាល់លួងចិត្តតែប៉ុណ្ណោះ។

ប្រធានាធិបតីបារាំង លោក Macron បានព្យាករណ៍ពីតារាងពិន្ទុយ៉ាងល្អឥតខ្ចោះនៅមុនការប្រកួត។ គាត់ក៏បានទស្សន៍ទាយថា Mbappe, Giroud, និង Lewandowski នឹងរកគ្រាប់បាល់បានផងដែរ។

លោក Emmanuel Macron គាត់បានព្យាករណ៍ដូចខាងក្រោមនៅក្នុងបទសម្ភាសន៍ជាមួយ Le Parisien៖

  • បារាំង ៣-១ ប៉ូឡូញ
  • Kylian Mbappe និង Olivier Giroud ស៊ុតបញ្ចូលទី
  • Robert Lewandowski ស៊ុតបញ្ចូលទី

ប្រភព៖ Le Parisien

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT