ខ្សែប្រយុទ្ធស្វីស៖ យើងមានសមត្ថភាពធ្វើឱ្យព័រទុយហ្គាល់ឈឺចាប់បាន

Breel Embolo មានសុទិដ្ឋិនិយមថាប្រទេសស្វីសអាចយកឈ្នះកីឡាករព័រទុយហ្គាល់ Cristiano Ronaldo ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃ FIFA World Cup ឆ្នាំ ២០២២។

ព័រទុយហ្គាល់ដែល Cristiano Ronaldo ជាប្រធានក្រុមបានចាញ់កូរ៉េខាងត្បូងក្នុងលទ្ធផល ២-១ ក្នុងការប្រកួតចុងក្រោយក្នុងពូលនៃ FIFA World Cup កាលពីថ្ងៃសុក្រ ទី២ ខែធ្នូ។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​បាន​កក់​កៅអី​ក្នុង​ការ​ប្រកួត​ជុំ​ទី ១៦ក្នុង​នាម​ជា​ក្រុមកំពូលតារាងនៃពូល H។

ពេលនេះ ក្រុមបញ្ចខែលព័រទុយហ្គាល់នឹងត្រូវតទល់ជាមួយស្វីសនៅថ្ងៃអង្គារ ទី៦ ខែធ្នូ ដើម្បីប្រជែកកៅអីវគ្គ៨ក្រុមចុងក្រោយនៃ FIFA World Cup ២០២២ ហើយពួកគេក៏មានការជឿជាក់ ថាពួកគេអាចឆ្លងទៅវគ្គបន្ទាប់ទៀតបានផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធសញ្ជាតិស្វីស Embolo ពេលនេះបានធ្វើការព្រមានយ៉ាងខ្លាំងក្លាទៅកាន់ Cristiano Ronaldo និងមិត្តរួមក្រុម។  គាត់មានទំនុកចិត្តថាស្វីសអាចធ្វើឲ្យព័រទុយហ្គាល់ឈឺចាប់បាន ដោយបាននិយាយថា៖

“យើងដឹងថាយើងមានសមត្ថភាពធ្វើឱ្យព័រទុយហ្គាល់ឈឺចាប់ និងអាចយកឈ្នះពួកគេផងដែរ។ គូប្រកួតរបស់យើងក៏ដឹងដែរ។ យើងនឹងត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ការប្រកួតនេះ”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT