ម្ចាស់ក្សត្រីតូចនៃប្រទេសអេស្ប៉ាញកំពុងចាប់អារម្មណ៍ Gavi

តារាឆ្នើមវ័យក្មេងរបស់ក្លឹប Barcelona កីឡាករ Gavi បានស្ថិតក្នុងការចាប់អារម្មណ៍នៅក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ទាំងនៅក្នុង La Liga និង FIFA World Cup។

ហើយពេលនេះ គាត់បានឆក់យកបេះដូងរបស់ម្ចាស់ក្សត្រីនៃប្រទេសអេស្ប៉ាញ ដែលត្រូវបានរាការណ៍ថា ម្ចាស់ក្សត្រី Leonor មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Gavi។

ឪពុករបស់នាងគឺស្តេច Felipe VI នៃប្រទេសអេស្ប៉ាញ ដែលបានទទួលអាវដែលចុះហត្ថលេខាដោយ Gavi នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី២៣ ខែវិច្ឆិកា បន្ទាប់ពីពួកគេឈ្នះលើកូស្តារីកា។

អាវនេះត្រូវបានគេនិយាយថាមានទំហំតូចជាងរបស់ស្តេចមួយចំនួន ដែលមានការរាយការណ៍ថាគាត់បានយកវាសម្រាប់ឲ្យម្ចាស់ក្សត្រីតូច ដែលមានអាយុតិចជាង Gavi តែមួយឆ្នាំប៉ុណ្ណោះ៕

ប្រភព៖ Diario AS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT