គ្រូ​បង្វឹក​កូរ៉េ​ខាង​ត្បូង ​ថា​គ្មាន​សម្ពាធ​អី​ទេ ប៉ះ​ក្រុម​អ៊ុយរុយហ្គាយ​យប់​នេះ​

​លោក ​Paulo Bento ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង ​ថា​មិន​មាន​សម្ពាធ​អ្វី​កើត​ឡើង​នោះ​ទេ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​អ៊ុយរុយហ្គាយ​នៅ​រាត្រី​នេះ ​បើក​ឆាក​ពាន​រង្វាន់ FIFA World Cup 2022 ​។

​ក្រុម​នៅ​អាស៊ី ​មាន​អរ៉ាប់ប៊ីសាអូឌីត ​និង​ជប៉ុន ​បាន​ធ្វើ​ឱ្យ​ពិភព​លោក​ភ្ញាក់ផ្អើល​រួច​ទៅ​ហើយ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​ដូចជា​អាហ្សង់ទីន ​និង​អាល្លឺម៉ង់​កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ​ដូច្នេះ​នៅ​រាត្រី​នេះ​ដល់​ភារកិច្ច​របស់​កូរ៉េ​ខាង​ត្បូង​វិញ​ម្ដង ដែល​ពួកគេ​នឹង​ចូល​ប្រកួត​ប៉ះ​ជាមួយ​ក្រុម​អ៊ុយរុយហ្គាយ​ដែល​មក​ពី​តំបន់​អាមេរិក​ឡាទីន ​ដូច​ក្រុម​អាហ្សង់ទីន​ដែរ។

​លោក Paulo Bento ​គ្រូ​បង្វឹក​ក្រុម​កូរ៉េ​ខាង​ត្បូង​បាន​អះអាង​មុន​ការ​ប្រកួត​ថា​៖ “ខ្ញុំ​មិន​ឃើញ​មាន​ហេតុផល​ដែល​យើង​នឹង​ត្រូវ​មាន​សម្ពាធ​លើ​ស្មា​នោះ​ទេ។ ប្រសិន​បើ​នេះ​ជា​ក្រុម​ដែល​តែងតែ​ត្រូវ​ការ​ឡើង​ជុំ​បន្ដ ​នោះ​ខ្ញុំ​អាច​និយាយ​បាន​ថា​ត្រូវ។ ខ្ញុំ​គិត​ថា​យើង​ដឹង​ថា​អ្វី​ដែល​យើង​ត្រូវ​ការ ​ហើយ​ខ្ញុំ​គិត​ថា​វា​មិន​មែន​ជា​សម្ពាធ​លើ​កីឡាករ​នោះ​ទេ។ ​យើង​សង្ឃឹម​ថា យើង​អាច​ឈាន​ចូល​ទីលាន​និង​លេង​បាន​ដល់​កម្រិត​ដែល​យើង​ត្រូវ​ការ​ប៉ុណ្ណោះ​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT